លោក gunnapat23 សុំទោសតារាស្រី Bellacampen ដែលធ្វើអោយនាងត្រូវមានឈ្មោះលើសារពត៌មានស្នេហា!

ប៉ុន្មានសប្តាហ៍មុនពត៌មានគូជីន bellacampen – gunnapat23 កើតមានឡើងហើយផ្ទុះខ្លាំងបន្ទាប់ពីតារាប្រុសផុសរូបគូហើយនិយាយពាក្យក្នុងចិត្តដែលគាត់មានចំពោះដៃគូ ធ្វើអោយអ្នកកាសែតចាប់អារម្មណ៍ ហើយចំណែកហ្វែនខ្លាប់របស់កញ្ញា bellacampen មិនចូលចិត្តនាំគ្នាប្រកាសប្រាប់អោយតារាស្រីរត់គេចយ៉ាងច្រើនកុះករ។
ចុងក្រោយមានឧកាសបានជួបក្នុងឆាកប្រគុំតន្ត្រីអ្នកយកពត៌មានបានសាកសួរលោក gunnapat23 អំពីប្រធាបទល្បីនោះហើយតារាប្រុសបានឆ្លើយថា “វាជាចិត្តស្ងប់ស្ងៃងកោតសសើរស្នាដៃការងារសម្តែងរបស់នាងតែប៉ុណ្ណោះមិនមានអ្វីច្រើនជាងនេះទេ” ហើយបន្ទាប់មកអ្នកកាសែតសួរថាចុះចង់ចាប់ផ្តើមតាមនាងទេ? គាត់និយាយថា “មិនហ៊ានទេ ពួកយើងជាមិត្តរួមការងារនឹងគ្នា”។
បញ្ចប់ដោយពាក្យសុំទោស តារាប្រុសនិយាយត្រង់ៗនៅក្នុងបទសម្ភាសន៍ថាគាត់សុំទោស bellacampen ដែលធ្វើអោយនាងមានឈ្មោះត្រូវគេនិយាយដល់ជាច្រើនថ្ងៃ ជាច្រើនពត៌មានព្រោះតែផុសតែមួយគត់របស់គាត់។

អត្ថបទដោយ សា