Great Warintorn និយាយរឿងក្ដៅស្លឹកត្រចៀក! ចូលបន្ទប់ទឹកតែមួយភ្លេតសោះត្រូវកំលោះវ័យក្មេងម្នាក់គំរាមគំហែងដោយ….! មានរូបភាព
ធ្វើអោយតារាប្រុសល្បីឈ្មោះអារម្មណ៍ល្អយ៉ាង Great Warintorn ដល់ថ្នាក់ជាប់ហេសថេក #ក្ដាប់ដៃអោយណែន ចំពោះបទពិសោធន៍ចូលបន្ទប់ទឹកកាលពីពេលថ្មីៗនេះ ដោយសាម៉ីខ្លួនជួបនិងបុរសមិនស្គាល់អត្ដសញ្ញាណ ហើយមានលក្ខណៈចរិកគួអោយសង្ស័យដែលកំពុងធ្វើកិច្ចផ្ទាល់ខ្លួនក្នុងបន្ទប់ទឹក
ដោយរឿងរ៉ាវខាងលើ Great បាននាំយកមកចែករំលែកក្នុង twitter ផ្ទាល់ខ្លួនឈ្មោះ @great_rider10 ដើម្បីនិយាយរៀបរាប់ប្រតិកម្មហួសចិត្តរបស់កំលោះមិនធ្លាប់ស្គាល់នោះយ៉ាងលំអិត មុននិងព្រមទទួលសារភាបថាខ្លួនឯងក៏ក្ដៅស្លឹកត្រចៀកណាស់ដែរក្នុងខណៈពេលហ្នឹង ព្រោះមានអារម្មណ៍ថាកំពុងត្រូវគេគំរាមគំហែងតាមរយៈក្រសែភ្នែក
“គ្រប់គ្នា យើងកំពុងក្ដៅស្លឹកត្រជាក់ៗៗៗៗណាស់ចូលបន្ទប់ទឹកកំពុងឈរធ្វើកិច្ចការផ្ទាល់ខ្លួន មានមនុស្សប្រុសស្ទុះមកដើម្បីធ្វើកិច្ចការផ្ទាល់ខ្លួនក្បែរៗខ្ញុំដែឬ ប៉ុន្ដែយើងយល់ថាយើងត្រូវបានគេគំរាមគំហែងតាមរយៈក្រសែភ្នែក លក្ខណៈថាធ្ងន់ធ្ងរណាស់ខុសពីធម្មតា យើងក៏ដើរទៅលាងដៃហើយគាត់ក៏មកលាងដៃភ្លាមៗដែរ វាដូចជាខុសទំនង ឃើញចឹងយើងក៏ប្រញាប់ដើរសំដៅមករកឡាន គិតហើយគិតទៀតឬមួយយើងគិតតែខ្លួនឯង ហើយក៏តាំងចិត្តងាកទៅមើលបន្ទប់ទឹក”
“យើងឃើញៗៗៗៗៗៗ!! គាត់ដើរចូលដើរចេញច្រើនដងណាស់ ហើយក៏មកឈរនៅមុខបន្ទប់ទឹក ហើយក៏ដើរចូលទៅទៀត គឺខុសធម្មតាពិតមែនហា យើងខ្លួនឯងនេះក្ដៅខ្លួនបេះដូងលោតខុសធម្មតាភ្លាមៗ ប៉ុន្ដែចេះមានសតិឡើងមកវិញទាន់ ទើបយើងគិតថា “អើប្រហែលជាថ្ងៃនេះកាត់ផឹកទឹកច្រើនខ្លាំង ទើបត្រូវនោមញឹកចឹង” អើពេលយើងគិតឃើញចឹងយើងក៏សប្បាយចិត្តដែរ ទើបមកនិយាយាប្រាប់អ្នកទាំងអស់គ្នាបានស្ដាប់ #តែប្រហែលជាត្រូវក្ដាប់ដៃណែនដដែល”
អត្ថបទដោយ : នីត្តា


















