អាចចាត់ទុកថាជាដំណើរកំសាន្ដមួយទៀតនៃការចងចាំដ៏ល្អបំផុត សម្រាប់ការធ្វើដំណើរទៅប្រទេសដាណឺម៉ាក ដើម្បីទៅលេងសាច់ញ្ញាត្តិ គ្រួសារ របស់គូរស្វាមីភរិយា Korn Narongdej និង Sririta Jensen ព្រមជាមួយនិងកូនប្រុសតូចកំពូលស្នេហ៍អូន Kawin
ដោយនៅក្នុងសកម្មភាពគួអោយរំជួលចិត្តដល់បណ្ដាអ្នកគាំទ្រហើយលាន់មាត់សរសើរចំពោះភាពគួអោយស្រលាញ់នោះគឺ Korn- Sririta នាំអូន Kawin មកក្រាបសំពះលោកតាជាលើកដំបូងព្រមទាំងមានយកបាច់ផ្កាមកជូនផងនៅកន្លែងកប់សព
ហើយខាង Korn Narongdej នៅបានសរសេរជាប្រយោគដែលបរិយាពីអ្វីដែលខ្លួននិងភរិយាបានប្រាប់កូនប្រុសក្នុងខណៈពេលនេះថា “មកសំពះលោកតានៅដាណឺម៉ាក់ណាបាទ លោកប៉ាអ្នកម៉ាក់ប្រាប់ថាលោកតាមើលថែ Kawin ពីឋានសួគ៌មកបាទ” មានហ្វេនៗនិងមិត្តភ័ក្ដក្នុងបណ្ដាញសង្គម ចូលមកចុចឡាយអោយមេដៃបេះដូងជាច្រើនដល់ទង្វើរបស់គ្រួសារមួយនេះ
អត្ថបទដោយ : នីត្តា
























