រឿងចាប់ផ្ដើមទទួលការចាប់អារម្មណ៍ពេលដែលតារាចម្រៀងវ័យក្មេង Kannapat ថតរូបជាមួយតួឯកស្រី Bella Ranee ជាមួយ caption និយាយថា “ពេញចិត្តខ្លាំងណាស់’ ធ្វើឱ្យអ្នកគាំទ្រចូលមកបញ្ចេញមតិថា Bella ឆាប់រត់ចេញឱ្យលឿនទៅ។ ថ្មីៗនេះ លោកបានចេញមុខបើកចិត្តជុំវិញបញ្ហានេះ ដោយថាបានផ្ញើសារមកសុំទោស Bella ហើយខាងស្រីបានឆ្លើយថាមិនអីទេកុំខ្វល់។
ក្នុងនោះដែរ លោកបាននិយាយថា “កុំយកខ្ញុំទៅចុះផ្សាយជាមួយកញ្ញា Bella ខ្ញុំគិតដល់គាត់ណាស់ ខ្ញុំមានអារម្មណ៍ថារូបភាពដែលយើងបង្ហោះគឺដោយសារ… ខ្ញុំទទួលស្គាល់ថាខ្ញុំពិតជាជក់ចិត្តនឹងគាត់ណាស់ ខ្ញុំបានមើលរឿងគាត់២ដងហើយ ព្រោះគាត់ជាតួឯកក្នុងរឿងដែលចូលចិត្ត ហើយក៏ទៅមើលកុនជាមួយគ្រួសារ។
After Footer (Active) - damrei Mr1 Zone2
ហើយបានទៅមើលជាមួយមិត្តភ័ក្ដិម្ដងទៀត ហេតុអ្វីនារីម្នាក់នេះសម្ដែងក្នុងរឿងឡូយម្ល៉េះ?” លោកកោតសរសើរBella ប៉ុន្តែមិនបានរំពឹងទុកនោះទេ មនុស្សនឹងមិនយល់ស្របនឹងរឿងនេះច្រើនទេហើយមិនហ៊ានចែចង់ក្នុងនាមជាមិត្តរួមការងារ លោកមានតែគោរពសរសើរ Bella តែប៉ុណ្ណោះ។ Eriya





