គូស្នេហ៍ចំណាស់ប្រារព្ធខួបអាពាហ៍ពិពាហ៍របស់ពួកគេបង្អួតផលនៃក្ដីស្រលាញ់កូនទាំង២ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែសង្ហា!
គ្រួសារតារាសិល្បៈមួយគូទៀត ដែលពិតជាមានភាពកក់ក្តៅ និងគួរឲ្យស្រលាញ់សម្រាប់គូស្នេហ៍ “Noi Busakorn” និង “Ken Theeradet” ដែលពេលនេះកាន់តែមានសុភមង្គលរាល់ថ្ងៃ បន្ទាប់ពីមាន Nong Khun និង Nong Jun ។ ហើយថ្ងៃនេះក៏មកដល់ម្ដងទៀតគឺថ្ងៃទី ២៥ ខែតុលា ជាខួបគម្រប់ ១៥ ឆ្នាំដែលគូស្នេហ៍ចូលរោងការ ដូចជាយូរមកហើយ ប៉ុន្តែនៅតែស្ថិតក្នុងការចងចាំរបស់មនុស្សជាច្រើន។
នាពេលបច្ចុប្បន្ន គូស្នេហ៍ Noi-Ken ខ្ចប់កាបូបសម្រាប់ដំណើរកម្សាន្ត នៅក្នុងប្រទេសជប៉ុន ត្រៀមបង្ហោះរូបភាពស្អាតៗឲ្យអ្នកគាំទ្រតាមគ្នាលើ Instagram គ្រប់ពេល។ ហើយថ្មីៗនេះ ម៉ាក់ បានបង្ហោះរូបភាពកូនប្រុសទាំងពីរ កាន់តែសង្ហា ពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយនឹងចំណងជើងគួរឱ្យស្រឡាញ់និយាយ ‘ផលនៃក្តីស្រលាញ់ ១៥ឆ្នាំបានកន្លងផុតទៅ។ #រីករាយខួបអាពាហ៍ពិពាហ៍’
After Footer (Active) - damrei Mr1 Zone2






