លើកទី ១ ក្នុងឆាកជីវិត!! លោក great_rider10 ត្រូវគេតាមដល់បន្ទប់ទឹក!

កពុងក្លាយជាប្រធានបទពត៌មានដែលធ្វើអោយទស្សនិកជនជាពិសេសហ្វែនខ្លាប់របស់តារាប្រុសបារម្មណ៍ពីសុវត្ថិភាពរបស់តារាប្រុសជាខ្លាំង សម្រាប់ករណីដែលមានអ្នកចូលតាមមើលលោក great_rider10 ដល់ក្នុងបន្ទប់ទឹកបុរសនៅពេលគាត់កំពុងធ្វើធុរ:ផ្ទាល់ខ្លួន។
ហេតុការណ៍កើតមានឡើងនៅក្នុងបន្ទប់ទឹកសាធារណ:តាមការាសសាំង តារាប្រុសបានផុសនិយាយដំណើររឿងនៅក្នុង Twitter ថា “អ្នកទាំងអស់គ្នា!! ខ្ញុំកំពុងគាំងខ្លាំងណាស់ពេលនេះ ចូលបន្ទប់នៅការាសសាំងកំពុងឈរធ្វើធុរ:ស្រាប់តែមានបុរសម្នាស់ចូលមកឈរធ្វើធុរ:ក្បែរ បែបចម្លែកធ្វើខ្ញុំមានអារម្មណ៍ថាខ្លួនឯងត្រូវគេបំពានដោយក្រសែភ្នែកបែបធ្ងន់ធ្ងរខ្លាំងៗចំៗ ..
ដោយនៅពេលដែលខ្ញុំទៅលាងដៃម្នាក់នោះស្ទុះទៅលាងដៃនៅកន្លែងដែលកៀកគ្នាបំផុត ភ្លាមៗបែបក្នុងពេលដែលមិនអាចទៅរួច (ពេលនោះម្នាក់នោះគួរតែមិនបត់ជើងរួច)។ មានអារម្មណមិនសូវស្រួលតារាប្រុសប្រញ៉ាប់ចេញពីបន្ទប់ទឹកដើរសំដៅមករថយន្ត ហើយចាំសង្កេតតាមដានដោយព្យាយាមគិតបែបវិជ្ជមាន តែក៏ឃើញបុរសម្នាក់នោះដើរចេញដើរចូលបន្ទប់ៗទឹកទៅវិញទៅមកមិនព្រមទៅណាដោះ”។

អត្ថបទដោយ សា