បើកសារចុកចាប់ ២ ដែលធ្វើអោយលោក gunnapat23 មិនហ៊ានតាមសុំស្នេហ៍តារាស្រី bellacampen!!

ចាត់ទុកជាតារាស្រីដែលមានសាច់ក្រអូបបំផុតបន្ទាប់ពីប្រកាសបែកបាក់ជាមួយអតីតមិត្តប្រុសសម្រាប់កញ្ញា bellacampen ដែលបានលឺតែដំណឹងថាមានតារាចម្រៀង តារាសម្តែង និងអ្នកមានតាមសុំស្នេហ៍នាង។ ចុងក្រោយគេបំផុតនោះគឺពត៌មានរវាងនាងជាមួយលោក gunnapat23 តារាចម្រៀងប្រុសដែលបានផុសរូបគូព្រមជាមួយសារទាក់ទាញ់ចំណាប់អារម្មណ៍ទស្សនិកជន។
ថ្មីៗនេះតារាប្រុសបានចេញមុខអោយសម្ភាសន៍បញ្ជាក់ថាពួកគេមិនមានទំនាក់ទំនងអ្វីពិសេសលើសពីមិត្តរួមការងារឡើយ គាត់ផុសរូបគូព្រោះគាត់ចូលចិត្តនិងតាមគាំទ្រផ្តល់កំលាំងចិត្តអោយនាងដូចហ្វែនខ្លាប់ទូទៅដែល។ ហើយនៅពេលសួរថាចុះចង់តាមទេ? តារាប្រុសឆ្លើយភ្លាមៗថាមិនហ៊ានទេ អានខមមិនហើយដឹងយ៉ាងច្បាស់ថាខ្លួនឯងមិនសាកសមជាមួយតារាស្រីឡើយ ហ្វែនខ្លាប់របស់កញ្ញា bellacampen ដឹងតែមានប្រត្តិកម្មខ្លាំងតែម្តង។
លោក gunnapat23 បន្តទៀតថាខ្លួនបានចូលអានខមមិនមិនច្រើនទេតែមានខមមិនពីរដែលទាក់ទាញភ្នែកគាត់បំផុត ហើយធ្វើអោយគាត់មិនគិតដល់រឿងតាមសុំស្នេហ៍តារាស្រីសូម្បីម្តង។ ទស្សនិកជនខមមិនថា “bellacampen រត់ទៅអោយឆ្ងាយ..”,”bellacampen ប្រញ៉ាប់ចេញមកអោយលឿនកូន នៅអោយឆ្ងាយៗពីគាត់!” នៅពេលឃើញរូបគូរបស់ពួកគេនៅក្នុងអ៊ិនស្តាក្រាម។

អត្ថបទដោយ សា