នរណាក៏ថាស្អាត!! រឿងចុងក្រោយរបស់តារាស្រី dianaflipo មុនពេលចេញពីបុស្តិ៍លេខ៣!

បានលាស្ថាននីយ៍ទូរទស្សនិ៍បុស្តិ៍លេខ៣មកជាច្រើនខែហើយសម្រាប់តួឯកស្រីកូនកាត់ថៃបារាំង dianaflipo ដែលសម្រេចចិត្តប្តូរមកធ្វើជាសិល្ប:ការិនីឯករាជ ដោយព្រោះចង់ទទួលការងារច្រើនប្រភេទ និងបានសិក្សាររបស់ថ្មីៗច្រើនជាងមុនតាមដែលអាចធ្វើបាន។
ចុងក្រោយទស្សនិកជននឹកនិងកោតសសើរតារាស្រីជាច្រើនពន់ពេកព្រោះមុនចាកចេញនាងបានទុករឿងមួយជាអនុស្សាវរីយ៍អោយអ្នកទស្សនាទាំងអស់ ដែលក្នុងរឿងនោះកញ្ញា dianaflipo ស្អាតខ្លាំង ហើយសម្តែងល្អគួរអោយស្ងប់ស្ងែង។ នៅក្នុងរឿង “ลายกินรี” ដែលចាប់ផ្តើមចាក់ផ្សាយវគ្គដំបូងកាលពីម្សិលមិញ ថ្វីត្បិតមិនមែនជាតួឯកតែតារាស្រី dianaflipo ទិញចិត្តទស្សនិកជនបានយ៉ាងជោគជ័យ មានមនុស្សច្រើនណាស់ដែលផុសរូបនិងផុសនិយាយពីនាងក្នុងសាច់រឿងមួយនេះ។
រឿងចុងក្រោយដែលតារាស្រីបានបញ្ចេញស្នាដៃមុនពេលដើរចេញពីផ្ទះចាស់ បានធ្វើអោយទស្សនិកជនពេញចិត្ត ហើយនឹករលឹកដល់សមត្ថភាពសម្តែងរបស់កញ្ញា dianaflipo ក្នុងរឿងរបស់បុស្តិ៍លេខ៣កន្លងមកជាខ្លាំង។

អត្ថបទដោយ សា