មើល Teaser ហើយព្រឺសម្បុរ!! បទដំបូងរបស់ Jungkook (BTS) + Zyan Malik ត្រៀមចេញក្នុងពេលឆាប់ៗនេះ!

នៅតែបន្តធ្វើអោយហ្វែនខ្លាប់ទូទាំងពិភពលោក Wow ដដែលសម្រាប់សមាជិករបស់ក្រុម​ BTS ដែលចែកជើងគ្នាចេញបទចម្រៀងថ្មីៗ ទេពកោសល្យប្លែកៗអោយទស្សនិកជនបានកំសាន្តជាបន្តបន្ទាប់បើទោះបីជាមិនមែនជាការងារក្រុមក៏ដោយ។ ចុងក្រោយសមាជិកកូនពៅ Jungkook ប្រកាសត្រៀមចេញបទចម្រៀងថ្មីជាមួយកំពូលតារាចម្រៀងពិភពលោក Zyan Malik ។
ARMYs និងហ្វែនខ្លាប់ចម្រៀងរបស់លោក Zyan រំភើបហើយមានការរំពឹងទុកខ្ពស់ខ្លាំងណាស់សម្រាប់បទចម្រៀងដែលត្រៀមចេញនេះ ព្រោះទាំងពីរនាក់សុទ្ធសឺងជាតារាលំដាប់ពិភពលោក ហើយមាន Vocal ពិសេសមិនមាននរណាអាចចម្លងបាន។
ចម្រៀង Collaboration ដំបូងរបស់ JK និង Zyan មានចំណងជើងថា “These Days” ជាបទភ្លេងដែលធ្វើអោយគ្រប់គ្នាក្តុកក្តួលតាំងពីថ្ងៃចេញ Teaser ដំបូងឃើញហើយព្រឺសម្បុរចង់មើលភ្លាមៗតែម្តង។ បច្ចុប្បន្ននេះលោក Jungkook បានធ្វើដំណើរទៅក្រៅប្រទេសដើម្បីថត MV ហើយមិនយូទេទាំងអស់គ្នានឹងបានឃើញភាពស៊ិចស៊ី ក៏ដូចជាបានស្តាប់ចម្រៀងថ្មីរបស់គាត់ជាក់ជាមិនខាន។


អត្ថបទដោយ សា