ថាអោយនរណាអញ្ចេះ!! កញ្ញា ladiiprang ប្រកាសហាមដាច់ខាតមិនអនុញ្ញាតអោយមនុស្សប្រុសបែបនេះចូលមករកនាង!

ត្រឡប់មក Single វិញយ៉ាងសម្បូរបែបហើយស្រស់ស្អាតបំផុតសម្រាប់តារាសម្តែងស្រី ladiiprang ដែលមិនថាធ្វើអ្វីក៏មានតែអ្នកតាមគាំទ្រ ជួយជ្រុមជ្រែងនិងផ្តល់កំលាំងចិត្តអោយនាងគ្រប់ពេលវេលា។ ចុងក្រោយតារាស្រីប្រកាសបើកទទួលម្ចាស់បេះដូងថ្មី តែហាមដាច់ខាតមនុស្សបែបដើមៗ!
នៅក្នុងកម្មវិធី Youtube ឈ្មោះ “เจ๊คิ้มกินรอบวง” កញ្ញា ladiiprang បាននិយាយថាពេលនេះមានតារាប្រុសជាច្រើនតម្រង់ជួរចូលមកសុំស្នេហ៍ ហើយពេលនេះនាងក៏បើកចិត្តទទួលយកអ្នកថ្មីរួចរាល់ហើយដែល ប៉ុន្តែនិស្ស័យបែបនេះនាងសុំ Bye មិនសូម្បីផ្តល់ឧកាសអោយសិក្សាចិត្ត។
ប្រភេទមនុស្សប្រុសដែលនាងហាមទី១ជាមនុស្សព្រាននារីមិនចេះហាមចិត្តខ្លួនឯង ទី២មនុស្សប្រុសដែលស្អិតជាមួយមិត្តភក្តិដើរគេងផ្ទះគេមិនចូលផ្ទះខ្លួនឯង។ ទស្សនិកជនដែលបានទស្សនាកម្មវិធីសម្ភាសន៍នោះហើយមានអារម្មណ៍ថាមនុស្សប្រុសដែលធ្វើអោយនាងរាងចាលជាមនុស្សប្រភេទទាំងពីរខាងលើនេះ។

អត្ថបទដោយ សា