សង្ហារអ្វីម្លេះទេ តួឯកស្រី Bella កាត់សក់ប្ដូរស្ទាយតែងកាយជាបុរសសង្ហារពិតៗ..

ចង់ស្អាតក៏ស្អាតដាច់ចង់សង្ហារក៏សង្ហារកប់ តួឯកស្រីនាង Bella Ranee កាត់សក់ប្ដូរកាយតែងកាយស្ទាយជាបុរស ធ្វើឲមានការចុច Like ជាច្រើនពីសំណាក់អ្នកគាំទ្រស្រីៗថែមមានអ្នកចង់ឲរូបនាងលេងរឿងក្នុងការតែងកាយបែបនេះមួយរឿងទៀតផង។

តួឯកស្រីនាង Bella គឺជាតារាសម្ដែងស្រីដែលកំពុងមានសន្ទុះប្រជាប្រិយភាពខ្លាំងក្នុងសិល្បៈថៃនាបច្ចុប្បន្ននេះ មានរឿងភាគនាជាច្រើនដែលទទួលបានការគាំទ្រ។ តារាស្រីដួងនេះតែងខ្លួនក្នុងឈុតបុរាណក៏ស្រស់ស្អាត តែងខ្លួនក្នុងឈុតសម័យថ្មីក៏ស្អាតស៊ិចស៊ីជានារីមានមន្ដស្នេហ៍​ មិនតែប៉ុណ្ណោះពេលមកប្ដូរស្ទាយតែងខ្លួនកាត់សក់ខ្លីវិញក៏សង្ហារមិនចាញ់បុរសនោះដែរ។ តោះមកមើលស្ទាយសង្ហារពី Bella ទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ