តួឯកស្រី Sririta ស្វាមីសសើរមិនដាច់ពីមាត់ ក្រោយឃើញទង្វើរចំពោះឪពុកក្មេក…

តារាសម្ដែងស្រីជើងចាស់សម្រស់ចាំនាង Sririta Jensen ត្រូវបានស្វាមីនិងក្រុមគ្រួសារខាងស្វាមីសសើររូបនាងមិនដាច់ពីមាត់នោះឡើយ ក្រោយឃើញទង្វើរល្អៗរបស់នាងចំពោះលោកឪពុកក្មេកក្រោយរៀបការចូលក្នុងគ្រួសារ។

ដោយស្វាមីរបស់តារាស្រី Sririta បានសសើរភរិរយាថា ជាម្ដាយដ៏ប្រពៃ ជាភរិយាដ៏គួរឲស្រលាញ់ និងកូនប្រសារស្រីល្អ មើលថែលោកឪពុកក្មេកបានយ៉ាងល្អរូបលោកពិតជាសំណាងណាស់ដែលមានរូបនាងជាភរិយា។ ថែមស្វាមីរបស់ Sririta ក៏បានបង្ហោះរូបភរិយាបណ្ដើរលោកឪពុកដើរកំសាន្ដហាត់ប្រាណមើលទេសភាព មើលថែយ៉ាងយកចិត្តទុកដាក់គ្រប់ជំហ៊ាន។ គួរបញ្ជាក់ផងដែរថាស្វាមីរបស់តារាស្រីនាង Sririta Jensen គឺជាបុរសអ្នកជំនួញជោគជ័យម្នាក់ និងជាអ្នកក្នុងត្រកូលអ្នកជំនួញច្រើនឆ្នាំលោក Korn Narongdej  ពេលនេះអ្នកទាំងពីរមានកូនប្រុសដ៏គួរឲស្រលាញ់ម្នាក់ហើយ ថែមតារាស្រីនាង Sririta ក៏ជួយកាងារជំនួញស្វាមីថែមទៀតផង។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ