មកលើកនេះកាន់តែកាច! Taew Nataporn បង្ហោះរូបបង្អួតរាងយ៉ាងស៊ិចស៊ីធ្វើអោយគ្រប់គ្នាស្ទើរតែភ្លេចមើលមុខ! មានវីដេអូ
ទើបតែត្រលប់មកពីដំណើរកំសាន្ដផ្អែមល្ហែមប្រទេសកូរ៉េ សម្រាប់តួឯកស្រីរូបស្រស់ Taew Nataporn ដែលបានបណ្ដើរសង្សារូបសង្ហាហៃសូ Nai ដើម្បីបន្ថែមភាពផ្អែមល្ហែមដល់គ្នាទៅវិញទៅមក ហើយបន្ទាប់ពីរត្រលប់មកវិញ សាម៉ីខ្លួនស្រីរកពេលវេលាទំនេរជូនអ្នកម៉ាក់ភ្លាមៗ អាចនិយាយបានថាជាកូនដែលគួអោយស្រលាញ់ខ្លាំងណាស់
ដោយជាក់ស្ដែងបានឃើញ Taew នាំអ្នកម៉ាក់ទៅដើរលេងសម្រាកកាយនៅឯខោវយ៉ៃ ស្រូបយកអាកាសធាតុត្រជាក់ៗ ក្នុងកំឡុងពេលនេះ ប៉ុន្ដែមិនដឹងថារឿងនេះនាងនឹងផ្អែមល្ហែមជាងមុនឬយ៉ាងណាទេ មើលរូបភាព Taew ថតផុសក្នុងឈុតស្អាតៗ
ជាពិសេសរូបចុងក្រោយរបស់ Taew ផុសក្នុង IG មួយសន្លឹកនេះអាចនិយាយបានថាស្ទើរតែភ្លេចមើលមុខស្អាតៗរបស់នាងទៅហើយ ព្រោះតែភាពស៊ិចស៊ីពេលនេះស៊ីដាច់គេហើយ ឈុតពណ៌ផ្កាឈូករូបផ្កាពណ៌ស រួមជាមួយសំពត់ខ្លី ស្អាតស៊ីអារម្មណ៍ណាស់
អត្ថបទដោយ : នីត្តា

































