លោក kong_sarawit បើកចិត្តនិយាយពីដ្រាម៉ាគេស្អប់ពេញវិស័យព្រោះមាត់មិនល្អ រហូតតារាស្រី bellacampen ឈប់ Follow!

រឿងកាន់តែធំទៅៗ លោក kong_sarawit ត្រូវគេរិះគន់កាត់តែខ្លាំងទៅៗបន្ទាប់ពីចេញមុខមករិះគន់លោក Ritz ដែលជាមិត្តជិតស្និទ្ធរបស់លោក តូណូ តែបញ្ចេញមតិមិនគាំទ្រគម្រោង “One Man and The River”។ អ្នកប្រើប្រាស់អ៊ិនធឺណែតនាំគ្នាជីកគាស់កកាយរឿងអាក្រក់ៗរបស់លោក kong ដែលធ្លាប់ធ្វើដាក់តារាជាច្រើនរូបរហូតគេមិនចូលចិត្តហើយនាំគ្នា Unfollow គាត់ចោល។
ចុងក្រោយតារាប្រុសដែលជាគ្រូពេទ្យម្នាក់នេះចេញមុខអធិប្បាយគ្រប់យ៉ាងអោយគ្រប់គ្នាបានស្តាប់យ៉ាងលំអិតនៅក្នុងកម្មវិធីទូរទស្សន៍ “ทุบโต๊ะข้าว” ថាដែលគាត់ចេញមុខផុសនិយាយដល់លោក Ritz បែបនោះព្រោះផ្ទាល់ខ្លួនគាត់ជាអ្នកគាំទ្រគម្រោងសប្បុរសធម៌របស់លោក តូណូ ពេញទំហឹងតាំងពីដើមទីមកម្ល៉េះ។ គាត់មិនចិត្តឡើយនៅពេលមានមនុស្សនិយាយបំបាក់កំលាំងចិត្ត មនុស្សដែលខិតខំធ្វើទង្វើល្អ។
ចំណែកដ្រាម៉ា “មានប្រវត្តមាត់អាក្រក់ដាក់តារាផ្សេងៗ” តារាប្រុសបានឆ្លើយថាខ្ញុំទទួលស្គាល់ថានេះជាទម្លាប់អាក្រក់របស់ខ្ញុំតែធ្វើទៅព្រោះគិតថាជាមិត្តភក្តិនឹងគ្នា ហើយពេលនេះគាត់បានកែប្រែទម្លាប់នោះហើយគាត់មិននិយាយលេងជាមួយមិត្តភក្តិតាមបណ្តាញសង្គមជាសាធារណ:ទៀតទេពេលនេះ។ សម្រាប់ករណីរបស់កញ្ញា bellacampen លោក kong_sarawit បានទាក់ទងទៅសុំទោសនាង ហើយក៏សុំទោសដែលធ្វើអោយគ្រប់គ្នាមិនសប្បាយចិត្ត។

អត្ថបទដោយ សា