លោក Kanchai និយាយកំសត់ខ្លួនព្រោះត្រូវ ម៉ែ aff_taksaorn និងម៉ែ chomismaterialgirl បោះបង់ចោល!

“3 แซ่บ” ចាត់ទុកជាកម្មវិធីដែលមានដំណើរការយូយាជាច្រើនឆ្នាំ ហើយមានសំលេងគាំទ្រច្រើនបំផុតក្នុងចំណោមកម្មវិធីទាំងអស់របស់ទូរទស្សន៍បុស្តិ៍លេខ៣ ដោយចាប់តាំងពីផ្លាស់ប្តូរពិធីករមកជាលោក Num Kanchai, តារាស្រី Aff_Taksaorn និងអ្នកម៉ែ chomismaterialgirl មកកម្មវិធីនេះឡើងកូដស្រឺតៗ មានអ្នកទស្សនារាប់លាននាក់គ្រប់សប្តាហ៍បែបលើសពីក្តីរំពឹងទុក។
កន្លងមកពិធីករទាំងបីចុះសម្រុងគ្នាយ៉ាងល្អប្រសើរ ដំណើរកម្មវិធីបានយ៉ាងរលូន ខុសប្លែកអីតែសប្តាហ៍ចុងក្រោយនេះលោក Num Kanchai ត្រូវធ្វើការងារទាំងអស់តែម្នាក់ឯងយ៉ាងកំសត់ព្រោះមិនមានកំពូលតារាស្រីនៅអមសងខាង ចាំជួយបោះផ្លែផ្កាដូចរាល់ដង។ ពិធីករប្រុសសម្ភាសន៍ភ្ញៀវកិត្តិយសបណ្តើររអ៊ូបណ្តើរថាខ្លួនត្រូវគេធ្វើបាប។
នៅក្នុងកម្មវិធី “3 แซ่บ” ថ្មីៗនេះលោក Num Kanchai បើកកម្មវិធីដោយនិយាយប្រាប់ភ្ញៀវកិត្តិយសត្រង់ៗ​ថាម៉ែ aff_taksaorn និងម៉ែ chomismaterialgirl ចែកជើងគ្នាបោះបង់គាត់ចោល ម្នាក់រត់ទៅកូរ៉េ ម្នាក់ទៀតទៅអឺរ៉ុប បណ្តោយអោយគាត់និងតារាកិត្តិយសអាទិត្យនេះត្រូវកណ្តោចកណ្តែងតែពីរនាក់។

អត្ថបទដោយ សា