គូស្នេហ៍តារា Tu-Mawin ជីវិតពិតលើសពីរឿងភាគ!! ខាងប្រុសក្រ ព្យាយាមពិសោធន៍ខ្លួនឯងដើម្បីអោយសាកសមជាមួយមនុស្សស្រីទាយាទមហាសេដ្ឋី!

ទើបតែបណ្តើរគ្នាចូលរោងអាពារហ៍ពិពារហ៍ថ្មីៗនេះទេសម្រាប់គូស្នេហ៍របស់លោក mawin_twp និងអ្នកនាង tu_piyawadee ដែលប្រើពេលវេលា១៤ឆ្នាំ ពិសោធន៍ស្នេហារបស់ខ្លួនអោយចាស់ទុំទទួលស្គាល់។ ថ្មីៗនេះបន្ទាប់ពីរៀបការហើយ គូស្វាមីភរិយាទាំងពីរនាក់ចេញមុខមកនិយាយដំណើររឿងស្នេហាពោពេញដោយឧបសគ្គរបស់ខ្លួនអោយគ្រប់គ្នាបានដឹង និងស្ងើចសសើរសេចក្តីតស៊ូរបស់ពួកគេ។
នៅក្នុងកម្មវិធី “แฉ” លោក mawin_twp និងអ្នកនាង tu_piyawadee និយាយតាមត្រង់ថាពួកគេចាប់ផ្តើមដោយមិនមាននរណាគាំទ្រសូម្បីម្នាក់ព្រោះឋាន: និងសង្គមរស់នៅរបស់ពួកគេខុសគ្នាដាច់ដូចមេឃនិងដី។ ខាងស្រីជាទាយាទត្រកូលមហាសេដ្ឋីរស់នៅបែបស្ទើរមិនដែលជាន់ដី ចំណែកខាងប្រុសវិញជាកូនប្រុសដែលនរណាៗក៏ចោទថាគាត់ជាដើមហេតុដែលធ្វើអោយគ្រួសារធ្លាក់ខ្លួនក្រ។
ដោយព្រោះក្តីស្រលាញ់លោក mawin_twp ខិតខំព្យាយាមអភិវឌ្ឍន៍ខ្លន ពិសោធន៍ចិត្តក៏ដូចជាសមត្ថភាពរហូតគ្រួសារហើយមិត្តភក្តិរបស់អ្នក tu_piyawadee ទទួលស្គាល់។ ប៉ុន្តែមិនមែនពិសោធន៍ភ្លាមគ្រប់គ្នាទទួលស្គាល់ភ្លាមនោះឡើយ តារាប្រុសចំណាយពេល ៨ឆ្នាំដើម្បីអាចចូលជំរាបសួរចាស់ទុំដល់ផ្ទះ និង១៤ឆ្នាំដើម្បីបានរៀបកាជាមួយមិត្តស្រីមហាសេដ្ឋី។

អត្ថបទដោយ សា