កញ្ញា djtonhorm និយាយពីចរិកពិតរបស់តារាស្រីជនជាតិកូរ៉េ queengyeon!

បន្ទាប់ពីប្រកាសមានទំនាក់ទំនងស្នេហាជាមួយលោក hunz_iph កញ្ញា​ queengyeon តារាស្រីថៃជនជាតិកូរ៉េត្រូវសង្គមរិះគន់ជាច្រើនថានាងអ្នកទីបីចូលមកបំបែកលោក hunz ពីអតីតមិត្តស្រីដែលតួឯកស្រីល្បីរបស់បុស្តិ៍លេខ៣។ រហូតមកទល់ពេលនេះដ្រាម៉ានោះនៅមិនទាន់បញ្ចប់ឡើយតារាស្រីនៅតែត្រូវគេតាមមើលងាយតាមប្រម៉ាថថា Fake ជាបន្តបន្ទាប់ រហូតមិត្តភក្តិស្និទ្ធស្នាលត្រូវចេញមុខមកការពារ។
ថ្មីៗនេះកញ្ញា djtonhorm បានចេញមុខនិយាយពីចរិកពិតរបស់តារាស្រី queengyeon អោយសាធារណ:ជនបានដឹងថានាងជាមនុស្សស្រីដែលមានចរិកលក្ខណ:ខុសស្រឡះពីពាក្យរិះគន់ទាំងអស់នោះ (ទន់ភ្លន់តែក្នុងកញ្ចក់ទូរទស្សនទតែតាមពិតទៅពិសពល់)។ នាងថាតាមពិតទៅកញ្ញាជីយ៉ន់ជាមនុស្សដែលរស់រាយរាក់ទាក់ ទន់ភ្លន់ខ្លាំង គ្រាន់តែពេលខ្លះមិនអាចផ្គាប់ចិត្តគ្រប់គ្នាបានព្រោះនាងជាជនជាតិកូរ៉េដែលមានវប្បធម៌ខ្លះៗខុសពីជនជាតិថៃយើង។
សរុបមកកញ្ញា​ queengyeon មិនដែលធ្វើរឿងមិនគម្បី ឬធ្វើជាអ្នកទី៣ចូលទៅបំបែកលោក hunz_iph ពីនរណាឡើយ។ នាងជាជនជាតិកូរ៉េដែលព្យាយាមស្វែងយល់ និងសិក្សាពីវប្បធម៌ថៃយ៉ាងយកចិត្តទុកដាក់ដើម្បីអោយអាចរស់នៅដូចអ្នកនៅប្រទេសថៃដទៃទៀត។

អត្ថបទដោយ សា