មិនគួរអោយជឿ!! ពាក់ព័ន្ធនឹងរឿងស្នេហាលោក mario_mm38 ជាមនុស្សបែបនេះ!!

ទើបតែបានធ្វើអោយបណ្តាអ្នកយកពត៌មាននៅប្រទេសកូរ៉េខាងត្បូងភ្ញាក់ផ្អើល ហើយធ្វើអោយទស្សនិកជននៅប្រទេសថៃមានមោទនភាពជាខ្លាំងថ្មីៗនេះទេ សម្រាប់តារាប្រុស mario_mm38 ដែលដណ្តើមពានរង្វាន់ Asia Star Award ពីកម្មវិធីធំរបស់ទ្វីបអាស៊ី។
ចុងក្រោយតារាប្រុសបានចូលរួមជាភ្ញៀវកិត្តិយសអោយកម្មវិធី “Goynattydram” ហើយចរិកពិតរបស់គាត់ក៏ត្រូវបានគេយកមកលាតត្រដាងជាសាធារណ:។ នៅពេលពិធីការិនីទាំងបីនាក់សួរថា “តើបងជាមនុស្សប្រុសប្រច័ណ្ឌទេ?” លោក mario_mm38 ឆ្លើយភ្លាមថាគាត់ពូកែប្រច័ណ្ឌខ្លាំង គ្រប់ពេលដែលឃើញមិត្តស្រីស្និទ្ធស្នាល ឬនិយាយយូជាមួយតារាប្រុសៗ ឬបុរសណាម្នាក់គាត់ចាប់ផ្តើមមួរមៅហើយនិយាយទៅនាងភ្លាមៗថាឈ​ប់ភ្លាម គាត់មិនចូលចិត្តទេ។​
ចម្លើយរបស់លោក mario_mm38 ធ្វើអោយពិធិករ និងអ្នកគាំទ្រជាច្រើននាក់ភ្ញាក់ផ្អើលព្រោះតាមមើលទៅគាត់ជាមនុស្សប្រុសមិនចូលចិត្តនិយាយច្រើន មិនចេះរញេរញៃច្រើន មិននឹងស្មានថាតឹងរឹងក្នុងរឿងស្នេហាបែបនេះសោះ។ ចាប់ពីពេលនេះតទៅ តារាប្រុសៗជាច្រើនអ្នកដែលចូលចិត្តនិយាយលេងជាមួយកញ្ញា junji ប្រហែលមិនហ៊ានទាក់ទងនាងញឹកញ៉យដូចមុនទៀតទេមើលទៅ ព្រោះមិត្តប្រុសនាងកាច។

អត្ថបទដោយ សា