កញ្ញា nychaa និងតារាស្រីជាច្រើននាំគ្នាជប់លៀងអបអរសាទអាពារហ៍ពិពារហ៍របស់កញ្ញា wawwa_nc!

តារាស្រី wawwa_nc ទើបបានធ្វើអោយអ្នកក្នុងវិស័យសិល្ប:និងអ្នកយកពត៌មានភ្ញាក់ផ្អើលជាខ្លាំង ព្រោះស្ងាត់ៗនាងផុសវីដេអូកម្មវិធីមង្គលកាជាមួយមិត្តប្រុសជនជាតិបរទេសយ៉ារ៉ូមែនទិក។​ ចុងក្រោយក្រុមមិត្តភក្តិស្និទ្ធស្នាលមិនអស់ចិត្តព្រោះមិនបានទៅចូលរួមកម្មវិធីនោះ បាននាំគ្នាណាត់កូនក្រមុំកូនកំលោះជប់លៀងម្តងទៀតយ៉ាងសប្បាយរីករាយ។
ថ្ងៃនេះនៅក្នុងអ៊ិនស្តាក្រាមរបស់តារាស្រី nychaa បានផុសរូបក្រុមព្រមជាមួយ Caption សសេរថា “Congratulations! @wawwa_nc @hjl022 👫💕” សម្តែងក្តីរីករាយអោយគូស្វាមីភរិយាថ្មីដែលសម្រេចចិត្តកសាងជីវិតគ្រួសារជាមួយគ្នា ហើយរៀបចំកម្មវិធីមង្គលបែបឯកជននៅលើកោះដែលមានតែសមាជិកគ្រួសារប៉ុននោះដែលបានចូលរួម។
បន្ទាប់ពីកញ្ញា nychaa កូនក្រមុំ @wawwa_nc បានចូលមកខមមិនថា “❤️❤️ love 😘” ចំណែកអ្នកក្នុងវិស័យសិល្ប:និងហ្វែនខ្លាប់របស់តារាប្រុសស្រីទាំងអស់នៅក្នុងរូបនោះ នាំគ្នាចូលមកសម្តែងក្តីរីករាយ អបអរសាទ និងជូនពរគូស្វាមីភរិយាថ្មីមួយគូនេះយ៉ាងច្រើនកុះករ។

អត្ថបទដោយ សា