តារាស្រី minpechaya បើកចិត្តនិយាយថាស្នេហាគ្រាថ្មីត្រូវតែឈានដល់ពីធីអាពារហ៍ពិពារហ៍!

ទស្សនិកជនបានទន្ទឹមរងចាំអោយតារាស្រីដែលខ្លួនស្រលាញ់ចូលចិត្តបើកចិត្តទទួលអ្នកថ្មីជាយូមកហើយតែនៅតែមិនទាន់មានដំណឹងល្អអ្វីទាល់តែសោះ សម្រាប់រឿងរ៉ាវស្នេហារបស់កញ្ញា​ minpechaya ស្រីស្អាតដែលបន្ទាប់ពីបែកគ្នាជាមួយមិត្តប្រុសហើយនាងមិនព្រមបំពេញតាមបំណងរបស់ទស្សនិកជនភ្លាមៗឡើយ។
ចុងក្រោយតារាស្រីបានបើកចិត្តនិយាយពីទំនាក់ទំនងស្នេហាគ្រាថ្មីរបស់ខ្លួនជាសាធារណ:ជាលើកដំបូងធ្វើអោយហ្វែនខ្លាប់រំភើបហើយនាំគ្នាចាំអ៊ុតមើលថាបុរសម្នាក់នោះជានរណាព្រោងព្រាត។ នៅក្នុងកម្មវិធីខួបកំណើតរបស់ក្រុមហ៊ុន Nine Entertainment កញ្ញា minpechaya បាននិយាយថានាងនៅមិនទាន់មានសង្សារទេប៉ុន្តែក៏មិនទំនេរចែសនោះឡើយ ព្រោះមានអ្នកចូលមកនិយាយជាមួយជាបណ្តើរៗ។
តារាស្រីបន្តទៀតថាលើកនេះសុំនិយាយលេងៗមើលៗគ្នាសិន មិនប្រញ៉ាប់ប្រញ៉ាល់បើកបង្ហាញមុខឬប្រកាស់ប្រាប់ទំនាក់ទំនងជាផ្លូវការណ៍ដូចគ្រាមុនឡើយ។ ពេលនេះមានបទពិសោធន៍រឿងស្នេហាច្រើន សុំធ្វើសម្រេចចិត្តបែបមនុស្សធំដោយប្រើពេលយូមិនស្រូតបង្អួត ប៉ុន្តែច្បាស់ថាបើប្រកាសហើយដឹងតែបានរៀបការតែម្តង ដូចច្នេះហើយសូមទស្សនិកជនធ្វើចិត្តរងចាំបន្តិចទៀតណា។

អត្ថបទដោយ សា