ជាគូស្នេហ៍តារាដែលគួរអោយស្រលាញ់បំផុតប្រចាំឆ្នាំ ២០២២ សម្រាប់គូរបស់តារាចម្រៀង Tono និងតារាសម្តែងស្រីដែលកំពុងផ្ទុះខ្លាំងកញ្ញា Nychaa ដែលតែងតែបង្ហាញមុខអោយគ្នាទៅវិញទៅមកគ្រប់ឧកាសល្អៗនិងពេលវេលាដែលមានបញ្ហា។ ចុងក្រោយបន្ទាប់ពីទៅគាំទ្រគ្នាធ្វើរឿងជួយសង្គម តារាប្រុសស្រីកំពុងបណ្តើរគ្នាធ្វើដំណើរកំសាន្តទៅតាមខេត្តតែពីរនាក់យ៉ាងសប្បាយរីករាយ។

ថ្មីៗនេះនៅក្នុងអ៊ិនស្តាក្រាមលោក Tono បានផុសវីដេអូកំពុងជិះឡានទៅតាមខេត្តព្រមជាមួយ Caption សសេរថា “ពេលខ្លះខ្ញុំក៏សង្ស័យណា នាងថានេះជាដំណើរកំសាន្តរបស់ខ្ញុំ សម្រាប់ខ្ញុំជាពិសេស នាងនឹងនាំខ្ញុំទៅដើរលេងទៅសម្រាក តែតាមផ្លូវមើលអាការ:របស់នាងហើយ អេះ?? ដំណើរកំសាន្តនេះជារបស់អ្នកណាអោយពិតប្រាកដ? នាងញ៉ាំ នាងរាំ រើសចម្រៀងតែដែលខ្លួនចូលចិត្តទាំងអស់ ចំណែកខ្ញុំវិញ..អ្នកបើកឡាន… តែទោះបីជាយ៉ាងណាក៏ដោយខ្ញុំសូមអរគុណដែលនាំខ្ញុំដើរលេង ☠️🤎 #ปีศาจ #พยาธิน้อย #เขาใหญ่ #โคราช”។

អានហើយទស្សនិកជនរីករាយជាមួយបរិយាកាសល្អៗដែលតារាប្រុសព្យាយាមអធិប្បាយអោយស្តាប់ជាខ្លាំង លោក Tono និងកញ្ញា Nychaa កំពុងមានពេលវេលាល្អៗជាមួយគ្នាបន្ទាប់ពីសម្រុកធ្វើការងារដោយមិនគិតពីខ្លួនឯងអស់មួយរយ:ធំ។ ហ្វែនខ្លាប់នាំគ្នាជូនពរអោយតារប្រុសស្រីមានតែភាពរីករាយសប្បាយចិត្ត និងរ៉ូមែនទិកក្នុងដំណើរកំសាន្តដ៏សែនផ្អែមល្ហែមនេះ!
អត្ថបទដោយ សា



