ម៉ាក់ៗផុសរូបតិចពេក ថ្ងៃនេះលោកប៉ា Nottvisrut សុំផុសបង្អួតភាពផ្អែមល្ហែមជាអាល់ប៊ុមម្តង!!

បានក្លាយជាប្រធានបទធ្វើអោយសង្គមសិល្ប:ឡើងក្តៅគគុកមួយរំពេញបន្ទាប់ពីកំពូលតារាស្រី Chomismaterialgirl ផុសរូបគូជាមួយស្វាមីខណ:ពេលទាំងពីរនាក់កំពុងចូលរួមកម្មវិធីជប់លៀងមុនថ្ងៃរៀបការរបស់ប្អូនប្រុសនិងប្អូនថ្លៃដែលទើបកន្លងផុតទៅថ្មីៗនេះ។ ទស្សនិកជននាំគ្នាសសើរថាទាំងពីរនាក់ស្វីតខ្លាំង ស្វីតប្រៀបដូចគូរស្នេហ៍ដែលទើបណាត់គ្នាថ្មីថ្មោង គួរអោយស្រលាញ់ជាទីបំផុត។
ចុងក្រោយផ្អែមមិនទាន់អស់ចិត្តថ្ងៃនេះលោក Nottvisrut ផុសរូបភាពជាច្រើនសន្លឹកចូលក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនព្រមជាមួយសារសសេរថា “#patnote” ដែលមានភរិយាចូលមកខមមិនខាងក្រោមភ្លាមៗថា “ណា ផែតណូត? (ក្នុងរូបមិនមានមនុស្សឈ្មោះ ផែតណូតទេ)” និងមានមនុស្សជាច្រើនទៀតចូលមកខមឆ្លងឆ្លើយជាមួយតារាស្រី Chomismaterialgirl ។
សម្រាប់ផុសមួយនេះនរណាៗក៏ថាប៉ាប៉ា Nottvisrut និងម៉ាក់ម៉ាក់ Chomismaterialgirl រ៉ូមែនទិក នៅតែជាគូស្នេហ៍ដែលល្អូកល្អឺនជាមួយគ្នាបើទោះបីជាពេលបានរៀបការជាមួយគ្នាច្រើនឆ្នាំហើយយ៉ាងក៏ដោយ។ សម្រាប់ហ្វែនខ្លាប់របស់គ្រួសារ Nott-Chompoo វិញឃើញហើយនាំគ្នាញញឹមបិទមាត់មិនជិតឡើយ ដោយសាររូបនេះគឺជារូបភាពដែលគ្រប់គ្នាចង់ឃើញចង់អោយទាំងពីរនាក់ផុសអោយមើលស្ទើរជារៀងរាល់ថ្ងៃ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា