ប្តូរអាជីពមែនទេ? តួឯកប្រុសល្បី josswayar ចុះឈ្មោះធ្វើកីឡាប្រដាល់ ទស្សនិកជននាំគ្នាផុសស្តាយភាពសង្ហារពេញទឹកពេញដី!
ចាត់ទុកជាតួឯកប្រុសដែលកំពុងឆក់យកបេះដូងរបស់អ្នកទស្សនាទូទាំងប្រទេសចំពោះលោក Josswayar ដែលល្បីល្បាញខ្លាំងតាំងពីរឿងដំបូងដែលបានសម្តែងធ្វើជាតួឯកប្រុសក្នុងបុស្តិ៍ទូរទស្សន៍ GMMTV ។ ចុងក្រោយទស្សនិកជននាំគ្នាស្តាយសមត្ថភាព និងភាពសង្ហាររបស់គាត់ជាខ្លាំងពេលបានដឹងថាពេលនេះតារាប្រុសបានចុះឈ្មោះធ្វើជាកីឡាប្រដាល់។

ថ្ងៃនេះផេកផ្លូវការណ៍របស់កម្មវិធី “10Fight10” បានផុសរូប Poster ធំៗបង្ហាញថាពេលនេះលោក Josswayar គឺជាកីឡាប្រុសផ្លូវការណ៍របស់ពួកគេហើយទស្សនិកជនដែលស្រលាញ់គាំទ្រគាត់អាចមកចូលរួមផ្តល់កំលាំងចិត្តនៅសៃហ្វៀនប្រដាល់បាន។ ចំណែកតារាប្រុសវិញបានផុសនៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនថា “Weight in done. See you tonight 🔥 #10fight10ss3XJoss #10fight10season3”។

មានតារាប្រុសតារាស្រីច្រើនណាស់ដែលបានចូលមកខមមិនផ្តល់កំលាំងចិត្តអោយលោក Josswayar ឈ្នះកាប្រកួត រីឯបណ្តាហ្វែនខ្លាប់ជាពិសេសស្រីៗវិញនាំគ្នាខមមិនអ៊ីម៉ូជិយំប្រាប់ថាមិនចង់ឃើញតារាប្រុសដែលខ្លួនស្រលាញ់ត្រូវរបួស ឬត្រូវឈឺសាច់ទេ។
អត្ថបទដោយ សា



