លោក m34nismind តារាកំពុងរះរបស់បុស្តិ៍លេខ៣ ប្រកាសថាជីវិតមិនបានវេទនាដូចដ្រាម៉ានៅតាមពត៌មានឡើយ!

ចាត់ទុកជាប្រធានបទក្តៅសាច់បង្ករអោយទស្សនិកជនទូទាំងប្រទេសនាំគ្នាសង្វែកជីវិតរបស់លោក min34nismind បន្ទាប់ពីឃើញពត៌មានចុះអំពីបំណុល ២៤លានដែលគាត់កំពុងរំដោះ។ ចុងក្រោយថ្មីៗនេះតារាប្រុសចេញមុខកែរសម្រួលសម្តីខ្លះៗថាខ្លួនមិនបានវេទនាដូចដែលពត៌មានបានចុះនោះឡើយ បច្ចុប្បន្នមានជីវិតរស់នៅដូចគេដូចឯង ហើយដែលយកបាយប្រអប់នៅកន្លែងថតរឿងទៅញ៉ាំនៅផ្ទះព្រោះមូលហេតុនេះ!!
ថ្មីៗនេះលោក min34nismind បានទៅចូលរួមកម្មវិធី Event មួយហើយបានផ្តល់សម្ភាសន៍ពីប្រធានបទខាងលើថាបំណុល ២៤លានជារឿងពិតប៉ុន្តែការប្រើប្រាស់ជីវិតរបស់គាត់នៅធម្មតា រស់នៅបានយ៉ាងសុខស្រួល ហើយក៏មានសមត្ថភាពអាចបោះរំលោះផ្ទះបានយ៉ាងល្អប្រសើរ មិនលំបាកដូចដ្រាម៉ាដែលកើតមាននោះឡើយ។ ចំណែករឿងវេចបាយប្រអប់ទៅទុកកំដៅញ៉ាំនៅផ្ទះ រឿងនេះមិនពាក់ព័ន្ធនឹងរឿងលំបាកវេទនាឡើយ គាត់ធ្វើដូចនោះព្រោះបាយនៅកន្លែងថតឆ្ងាញ់គាត់ចូលចិត្តហើយចង់ញ៉ាំរស់ជាតិនោះរាល់ពេល។
ចុងក្រោយលោក min34nismind ផ្តាំផ្ញើរថាសុំកុំ Bully បាយនៅកន្លែងថតរឿង។ សរុបមកហ្វែនខ្លាប់របស់តារាប្រុសអាចអស់ក្តីបារម្មណ៍បាន គាត់មិនបានលំបាកវេទនាដល់ថ្នាក់មិនមានអាហារល្អៗញ៉ាំនោះឡើយ បច្ចុប្បន្នគាត់រស់នៅសុខស្រួល អាចធ្វើការងារដែលខ្លួនស្រលាញ់ដើម្បីបម្រើអារម្មណ៍ហ្វែនខ្លាប់ និងទស្សនិកជនបានដោយមិនមានអ្វីចោទជាបញ្ហាឡើយ។

អត្ថបទដោយ សា