ខ្លឹម!! តារាស្រី djtonhorm ផុសបង្ហាញអារម្មណ៍ពិតក្នុងថ្ងៃកំណើតជាមួយរូបពណ៌ ស-ខ្មៅ!

បានឡើងអាយុមួយឆ្នាំទៀតជាផ្លូវការណ៍ហើយសម្រាប់តារាស្រីកូនមួយដែលនរណាៗក៏សសើរថា នៅក្មេង នៅ HOT ដូចកាលពីមុនដដែល ពេលវេលាមិនអាចធ្វើអ្វីសម្រស់របស់នាងបានឡើយសម្រាប់ djtonhrom អ្នកម៉ែដែលដែលមានកូនប្រុសជិតកំលោះមុខសង្ហារដូចតារាកូរ៉េខាងត្បូង។ ចុងក្រោយតារាស្រីជាប់ឈ្មោះនៅលើទំព័រពត៌មានព្រោះនាងជាសិល្ប:ករតែម្នាក់គត់ដែលហាមមិនអោយគេផុសបង្ហាញពីអាយុរបស់ខ្លួន។
កាលពីម្សិលមិញនេះកញ្ញា djtonhrom បានផុសរូបជាមួយនំខេកជាច្រើនសន្លឹកព្រមជាមួយ Caption សសេរថា “ជាច្រើនឆ្នាំកន្លងមកនេះបានធ្វើអោយខ្ញុំដឹងថា ថ្ងៃនេះមិនមែនជាថ្ងៃសំខាន់របស់ខ្ញុំទេ តែជាថ្ងៃសំខាន់របស់មនុស្សដែលចូលចិត្តស្រលាញ់ខ្ញុំ …..សំណាងណាស់ដែលបានកើត #អរគុណចក្រវាលដែលបានបញ្ជូនមនុស្សល្អៗអោយមកនៅជុំវិញខ្ញុំ #hbdtome🎉”។
ដោយផុសនេះខុសពីផុសអបអរសាទថ្ងៃកំណើតរបស់មនុស្សផ្សេងត្រង់ថាតារាស្រីមិនបានបញ្ចេញបង្ហាញពីតួលេខអាយុរបស់ខ្លួនអោយគ្រប់គ្នាបានឃើញឡើយ សម្រាប់នាងអាយុអាចគ្រាន់តែជាតួលេខមិនបានជះឥទ្ធិពលអ្វីដល់ការដំណើរជីវិតនោះឡើយ។ ឃើញហើយមិត្តភក្តិនិងហ្វែនខ្លាប់នាំគ្នាគាំទ្រការដែលមិនចាំបាច់ប្រកាស់បង្ហាញថាខ្លួនឯងអាយុប៉ុន្មានរបស់កញ្ញា djtonhrom ជាខ្លាំង គ្រប់គ្នាចូលមកជូនពរអោយនាងមានក្តីសុខហើយមិនមិនសាកសួរពីអាយុថ្មីសូម្បីមួយមាត់។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា