កូនស្រីសំណព្វរបស់ប៉ុស្តិ៍លេខ៧ Mookda ប្រកាសសម្ដែងជាមួយតារាប្រុសថ្មីក្រៅពីHussawee !

Euro Yotsawat  និងMookda Narinrak បញ្ជាក់​ថា​ជា​តួ​ឯក​សម្រាប់​រឿង​ខាង​មុខ ថ្ងៃនេះ ទី 26 ខែតុលា ប៉ុស្តិ៍លេខ 7 របស់ប្រទេសថៃបានប្រកាសជាផ្លូវការនូវរឿងភាគថ្មី “Fai Nam Kang” ។ តាម​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា Euro Yotsawat  នឹង​សម្តែង​ជាមួយ​នាងMookda Narinrak ​ជា​លើក​ដំបូង​ក្នុង​គម្រោង​នា​ពេល​ខាង​មុខ​នេះ ។ Euro Yotsawat  នឹង​ទទួល​តួនាទី​ជា ‘Peem’ ដែល​ជា​កំពូល​អ្នក​ជំនួញ។

ជាមួយ​គ្នា​នេះ Mookda Narinrak នឹង​បង្ហាញ​ពី​អត្តចរិត​របស់​អ្នក​និពន្ធ​ដ៏​ស្រស់​ស្អាត​ម្នាក់​ដែល​មាន​ឈ្មោះ​ថា ‘Plabpha’។ Boss Chanakan, Gam Yanissa, និង Ben Santiraj ក៏​ចូល​រួម​ជា​តួ​សំខាន់​ដែរ​បើ​តាម​ប្រភព។ រឿង​នេះ​នឹង​យក​លំនាំ​តាម​ប្រលោមលោក​របស់​លោក Chalalai ដែល​ជា​អ្នក​និពន្ធ​ដ៏​ល្បី។
After Footer (Active) - damrei Mr1 Zone2
ប្រលោមលោករបស់នាងដែលត្រូវបានសម្របតាមរឿងភាគមានដូចជា “Nang Rai”, “Rahut Rissaya”, “So Sanaeha” និងច្រើនទៀត។ គួរឲ្យកត់សម្គាល់ កំណែដើមបានចាក់ផ្សាយក្នុងឆ្នាំ 2001 សម្តែងដោយ Sam Yuranunt និង Ann Siriam ។
Eriya