រីករាយថ្ងៃកំណើតជាផ្លូវការណ៍អ្នកម៉ែ Aff_Taksaorn 🎉🎉!! អាយុពិតនិងសម្រស់ ពិតជាមិនចុះសម្រុងគ្នាសោះឡើយម៉ែ!
ថ្ងៃទី២៧ ខែតុលាពិសេសណាស់សម្រាប់ក្រុមមនុស្សដែលចូលចិត្តនិងស្រលាញ់តារាស្រី Aff_taksaorn ព្រោះវាជាថ្ងៃកំណើតរបស់នាង។ ដោយតាមពិតទៅទាំងអស់គ្នាចាប់ផ្តើមហៅនាងចេញជប់លៀង ផ្ញើរការដូនិងផ្ញើរពាក្យជូនពរអោយតាំងពីដើមខែមកម្ល៉េះដូចជាតារាស្រី Chomismaterialgirl លោក Num kanchai និងក្រុមការងាររបស់កម្មវិធី 3 Zaap បានចាត់ Surprise ធំអោយនាងកាលពីសប្តាហ៍មុន។

ឆ្នាំនេះកញ្ញា Aff_taksaorn ទទួលបានក្តីស្រលាញ់ពីមនុស្សនៅជុំវិញខ្លួនច្រើនលើសពីឆ្នាំមុនៗគួរអោយកត់សំគាល់ ជាពិសេសថ្ងៃនេះតែម្តងមានកាដូ បាច់ផ្កា និងកាតជូនពរថ្ងៃកំណើតច្រើនណាស់ដែលត្រូវបានដឹកទៅដល់ផ្ទះរបស់តារាស្រី ច្រើនដល់ថ្នាក់មិនអាចនាំយកមកផុសនៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនទាំងអស់បានទាន់ពេលវេលា។
ហើយដែលគួរអោយភ្ញាក់ផ្អើលបំផុតនោះគឺអាយុថ្មីរបស់នាងគ្រប់គ្នាស្ទើរមិនជឿភ្នែកខ្លួនឯងហើយគិតថាមើលច្រឡំពេលបានឃើញថាឆ្នាំនេះកញ្ញា Aff_taksaorn របស់យើងនាងមានអាយុ ៤២ឆ្នាំពេញបរិបូរណ៌ ព្រោះសម្រស់របស់នាងនៅផូផង់ រឺងមាំ និងមានពន្លឺភ្លឺចែងចាំងដូចយុវវ័យអាយុខ្ទង់២០អីចឹង មើលតែមុខមិនមានដឹងឡើយថានាងចូលខ្ទង់សែហើយពេលនេះ។
អត្ថបទដោយ សា






