ចាត់ទុកជាថ្ងៃដែលមានក្តីសុខបំផុតរបស់តួឯកស្រីច្រើនសម័យកាល aff_taksaorn ព្រោះនាងទទួលបានកាដូនិងពាក្យជូនយ៉ាងច្រើនសន្ធឹកសន្ធាប់ពីមនុស្សនៅជុំវិញ។ ចុងក្រោយថ្មីៗនេះហ្វែនខ្លាប់ស្ទើរគាំងព្រោះរូបភាពគូរបស់នាងនិងតួឯកប្រុសត្រូវបានគេបង្ហោះអោយមើលនៅក្នុងបណ្តាញសង្គម!

នៅក្នុងអ៊ិនស្តាក្រាមតួឯកប្រុសលោក nonkul ផុសរូបគូនៅតុអាហារព្រមជាមួយ caption សសេរថា “happy birthday krub 😬 @aff_taksaorn ញ៉ាំឆ្អែកពេលភ្នែករាងធ្លាក់បន្តិច!”។ ដែលចាត់ទុកជាមនុស្សដំបូងដែលបានផុសរូបគូជាមួយតារាស្រីក្នុងថ្ងៃដ៏សែនពិសេសរបស់នាង។

ទស្សនិកជនរីករាយជាខ្លាំងដែលម៉ែ aff_taksaorn មានណាត់ មានការចេញញ៉ាំអាហារឆ្ងាញ់ៗជាមួយមនុស្សពិសេស ជាមួយតួឯកប្រុសហើយបាននាំគ្នាថតរូបដ៏គួរអោយស្រលាញ់នាំយកមកចែកចាយអោយមើលជាសាធារណ:។ ឃើញផុសនោះហើយហ្វែនខ្លាប់នាំគ្នាចូលមកខមមិនរូបបេះដូង និងប្រាប់ថាចង់មើលរឿងរបស់តួឯកប្រុសតួឯកស្រីគូនេះទ្រាំស្ទើរមិនបានហើយពេលនេះ។
អត្ថបទដោយ សា



