ត្រូវគ្នាវិញបានទេ?!! រូបភាពគ្រួសាររបស់តារាស្រី newclear_hansa និងអតីតស្វាមីផ្តល់សង្ឃឹមអោយអ្នកប្រើប្រាស់អ៊ិនធឺណែតជាខ្លាំង!

បានធ្វើអោយបេះដូងរបស់អ្នកគាំទ្ររញ្ជួយជាបន្តបន្ទាប់សម្រាប់គូស្វាមីភរិយាតារា newclear_hansa – djpetjah ដែលបានចេញប្រកាសថាបែកគ្នាហើយតែមើលទៅដូចមិនទាន់ដាច់អាល័យជាមួយគ្នា។ ចុងក្រោយក្នុងថ្ងៃកំណើតរបស់កូនប្រុសទាំងពីរនាក់នាំគ្នាផុសរូបគ្រួសារបណ្តាលអោយហ្វែនខ្លាប់នាំគ្នាស្នើរសុំអោយត្រូវរ៉ូវគ្នាវិញកាន់តែច្រើនទៅៗ។
នៅក្នុងអ៊ិនស្តាក្រាមថ្ងៃនេះតារាប្រុសស្រីបានផុសរូបពោរពេញដោយសុភមង្គលនិងស្មាញញឺមព្រមជាមួយសារជូនពរកូនប្រុសសំណប់ចិត្តថា “រីករាយថ្ងៃកំណើតកូនសំលាញ់ ៤ឆ្នាំហើយ!! ពេលវេលាដើរលឿនដូចកុហកមានអារម្មណ៍ថាទើបតែកើតថ្មីៗនេះឯង ម៉ាក់ជូនពរអោយកូនមានតែក្តីសុខ ហើយទោះបីជាកូនធំជាងនេះយ៉ាងណាម៉ាៗនឹងនៅក្បែរកូនបែបនេះរហូតណា 💕 ស្រលាញ់បំផុតតែម្តង😘”។
រូបគ្រួសារបីនាក់ប៉ាម៉ាក់កូនរបស់តារាស្រី newclear_hansa លោក djpetjah និងអូនថៃមើលទៅកក់ក្តៅដូចកាលដែលមិនទាន់សម្រេចចិត្តលែងលះដែល ហ្វែនខ្លាប់សង្ឃឹមថាពួកគេនឹងត្រឡប់ក្លាយជាស្វាមីភរិយានឹងគ្នាវិញក្នុងពេលឆាប់ៗនេះ។ Happy Birthday អូនថៃកា!! All the Best na baby oppa!

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា