ផ្អើលហើយពេលនេះសុខៗស្រាប់តែ! លោកជំទាវ នឹម​ វណ្ណៈ ចេញមុខប្រឡះតារាកំប្លែង ស្រីពិន ជំពាក់លុយគេហើយនៅមក….

ភ្នំពេញ៖ ក្រោយផ្ទុះរឿងបែកធ្លាយតារាកំប្លែងស្រីដ៏ល្បីឈ្មោះ និងមានរូបសម្រស់ស្រស់ស្អាតគឺកញ្ញា ពី យ៉ាពិន ហៅស្រីពិន ជាកូនតុងតីនលេងតុងតីនមិនព្រមបង់លុយទៀងទាត់ ក្រោមលេសហេតុផលមិនចេះចប់ហើយ រហូតមេតុងតីនពិបាកទារលុយពេក ក៏សម្រេចបង្ហោះឈ្មោះនិងរូបភាពឱ្យចូលខ្លួនទូរទាត់បង់ប្រាក់។

ក្រោយការទម្លាយពីមេតុងតីនធំគឺអ្នកនាង ម៉ូលីកា បានទម្លាយរួចហើយរឿងកាន់ផ្អើលជាងមុន ដោយតារាកំប្លែងស្រីរូបនេះ គឺបានប្រតិកម្មខ្លាំងៗវាយបកវិញ និងចោទប្រកាន់ទៅកាន់មេតុងតីនជាអ្នកខុសទៅវិញ ដែលធ្វើឱ្យមហាជនខ្លះអាណិត ខ្លះនឿយឆ្ងល់ ខ្លះរិះគន់ទៅតារាស្រីរូបនេះវិញផងដែរថា បែរជាកូនតុងតីនមិនបង់ប្រាក់ ទៅជាខឹងចោទមេខុសវិញ។

ស្របពេលរឿងនេះ ធ្វើឱ្យមហាជនតាមដានកាន់តែខ្លាំងឡើងនោះ តារាកំប្លែងស្រីពិនបានរត់ទៅសមាគមសិល្បករ ដែលមានអ្នកនាង ចន ច័ន្ទលក្ខិណា និងលោកឧកញ៉ា ហេង ឡុង ជាថ្នាក់ដឹកនាំជួយអន្តរគមន៍ និងផ្តល់កិច្ចសំភាសន៍ដល់សារព័ត៌មានតារាញ៉ូស វាយបកវិញទៅលើអ្នកនាង ម៉ូលីកា។ ក្នុងកិច្ចសំភាសន៍ ស្រីពិន បាននិយាយថា អ្នករកស៊ីមែនគេមិនមែនធ្វើអញ្ចឹងនោះទេ ។ បើចង់បានលុយគេ ឆាតទារគេស្រួលបួលទៅ ។ តែបើគេគេចវេសមែន មានសិទ្ធផុស តែផុសគំរាមបានហើយ មិនចំបាច់ទៅផុសដាក់មុខមនុស្សនិងឈ្មោះចំៗ ទុកឱកាសគេរកលុយ ផងបានមកសង។

ស្រាប់តែថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ក្រោយមើលឃើញការបកស្រាយរបស់តារាកំប្លែង ស្រីពិន និយាយបកចោទប្រកាន់ទៅលើអ្នកនាង ម៉ូលីកា វិញនោះហើយ បែរជាលេចមុខលោកជំទាវឧកញ៉ា នឹម វណ្ណៈ ដែលជាអគ្គនាយិកាក្រុមហ៊ុនមេធាវីធំមួយនៅកម្ពុជា ដោយមហាជនស្គាល់ជាកូនស្រីបង្កើតរបស់លោកជំទាវ ហ៊ុន ស៊ីណាត ប្អូនស្រីសម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារមួយយ៉ាងចំៗ ជូនជាការដាស់តឿនភ្ញាក់រលឹកឡើងសម្រាប់តារាកំប្លែងស្រីរូបនេះ ឱ្យគិតម្តង ចំពោះការតាំងជំហរចេញមុខយក្សដាក់ ម្ចាស់បំណុល គួរកែប្រែចិត្តត្រជាក់មកសុំអង្វរ ឬ សុំទោស សុំការយោគយល់ពីម្ចាស់បំណុលជាជាង វាយប្រហារម្ចាស់បំណុល។

ក្នុងសាររបស់លោកជំទាវឧកញ៉ា នឹម វណ្ណៈ បានសរសេរសង្កត់ធ្ងន់ថា “អ្នកតែស្ករ រឿងលុយខ្ចីគេមិនសង ដល់ពេលគេផុស រឺ វៃខ្នោះ តាំងថាគេមិនយោគយល់ ។ អ្នកតែស្ករចេញមុខសងជំនួសកូនបំណុលមក បើខ្លាំង។ លុយគេណា មិនមែនលុយខ្មោចទេ ។ Mo Lika អ្នកណាឆាតសុំសំរួល អោយអ្នកនោះចេញលុយសងយើងមកអូន បើមិនចឹង ចាត់ការតាមផ្លូវច្បាប់ទាំងកូនបំណុល ទាំងអ្នកតែស្ករ កុំអោយទំនេរពេក។”

អ្នកនាង ម៉ូលីកា ជាមេតុងតីននិងអគ្គនាយិកាចំនួន៤ក្រុមហ៊ុនក្នុងដៃធ្លាប់និយាយក្នុងការឡាយកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២រួចម្តងហើយដោយ អ្នកនាងបានបញ្ជាក់ ស្រីពិន បានខ្ចីលុយ ឬ លុយរាប់ (លុយចងការ) និងមានលេងតុងតីនផងដែរ ។ កន្លងមកនេះ ស្រីពិន បានសងប្រាក់ដែលខ្ចីនោះ រួចរាល់ម្តងហើយ តែនៅជាប់ចុងក្រោយគឺរឿងលុយលេងតុងតីន បានដេញយកលុយតុងតីនបានសម្រេចហើយបែរជា មិនខ្វល់បង់ប្រាក់ជាភ្លេចភ្លាំងរកលេសរហូត បើទោះបីជាបុគ្គលកឆាតទារយ៉ាងណាក្តី ក៏មិនព្រមបង់តាមកាលកំណត់ ហើយបានពន្យាពេល ដោយប្រើលេស សុំពន្យាពេលថ្ងៃនេះថ្ងៃនោះ រហូតមកដល់ពេលនេះ ។

មេតុងតីនដ៏ល្បីរូបនេះ បានបង្ហើបទៀតថា ដោយសារតែពិបាកទារលុយពីស្រីពីន សម្រាប់ការបង់តុងតីន ហើយនាងក៏ធ្លាប់ប្រាប់ហើយដែរ បើមិនបង់ទៀត គឺនាងនឹងបញ្ចេញភស្តុតាង ដែលលេសមិនបង់ប្រាក់នេះ បង្ហោះលើហ្វេសប៊ុក។ មូលហេតុទាំងនេះហើយទើប នាងបានបង្ហោះឱ្យស្រីពិនដឹងភ្ញាក់ខ្លួន ចូលមកដោះស្រាយ បំណុលនេះ ហើយនាងក៏មិនចង់ធ្វើបែបនេះដាក់ដែរ ដោយសារតែការទ្រាំកន្លងមក វាយូរពេក និង អស់ភាពអត់ធ្មត់ស្រាប់តារាកំប្លែងល្បីរូបនេះ។

ជាមួយគ្នានោះ អ្នកនាង ម៉ូលីកា ក៏បានបញ្ជូនលិខិតមេធាវីផ្ញើរទៅកាន់ តារាកំប្លែង ស្រីពិន ម្តងទៀតក្រោយនាងមិនព្រមចូលខ្លួនដោះស្រាយហើយបែរជាប្រតិកម្មវាយប្រហារបកវិញ។ ក្នុងលិខិតមេធាវីនោះ បានបញ្ជាក់ថា ស្រីពិនបានជំពាក់ប្រាក់បង់តុងតីនចំនួន ១,៥៧៧ ដុល្លារអាមេរិក ហើយក្នុងលិខិតនោះ បានបង្ហាញថា ស្រីពិនសន្យាសូមទូរទាត់ប្រាក់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ សារជាថ្មីឡើងវិញ សុំទោសសម្រាប់ការយឺតយាវ តែរហូតដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ នៅតែមិនទាន់ចម្លើយការបង់ប្រាក់របស់ស្រីពិន។ ហេតុដូច្នេះ ខាងមេធាវី បានដាក់កំហិតឱ្យស្រីពិនចូលខ្លួនដោះស្រាយ ទឹកប្រាក់ ១៥៧៧ដុល្លារ ត្រឹមថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ ។ ប្រសិនបើ ស្រីពិន នៅតែបន្តគេចវេសមិនព្រមចូលខ្លួនដោះស្រាយ នឹងមានវិធានការតាមផ្លូវច្បាប់ ដោយគ្មានយោគយល់ឡើយ៕

អត្ថបទដោយ Mr Renno រូបភាពfACEBOOK