ក្នុងថ្ងៃកំណើតឧត្តមភរិយាលោក kornnarongdej ធ្វើរឿងពិសេសអោយដោយមិនរុញរា!!

មានតារាស្រីល្បីល្បាញច្រើននាក់ណាស់ដែលកំពុងឆ្លងកម្មវិធីខួបកំណើតនៅក្នុងថ្ងៃទី ២៧ ខែតុលានេះ។ អ្នកនាង sriritajensen ទេពធិតាក្នុងសួនផ្កាឡាវែនដ័ររបស់ទស្សនិកជនក៏កំពុងមានពេលវេលាដ៏ល្អបំផុតជាមួយក្រុមគ្រួសាររបស់នាងផងដែល ថ្ងៃកំណើតគម្រង៉៤១ ឆ្នាំឆ្នាំនេះនាងសុំទៅធ្វើនៅប្រទេសកំណើត។
លោក kornnarongdej ជាស្វាមីបានរៀបចំដំណើរកំសាន្តអធិកធមសម្រាប់តារាស្រីនិងកូនៗជាទីស្រលាញ់ លើសពីនោះទៅទៀតថ្ងៃនេះគាត់បាផុសរូបរ៉ូមែនទិកនិងសារដ៏សែនផ្អែមល្ហែមអោយនាងដោយបានសសេរថា “រីករាយថ្ងៃកំណើតប្រពន្ធសំលាញ់ មនុស្សស្រីដែលខ្ញុំស្រលាញ់បំផុត! អរគុណដែលដើរចូលមកក្នុងជីវិតហើយនៅក្បែរបងជានិច្ចទាំងពេលសុខនិងទុក្ខ បងជូនពរអោយបេប៊ីមានតែក្តីសុខជួបតែមនុស្សល្អក្នុងជីវិត បងស្រលាញ់អូនបំផុតក្នុងលោកនេះ ❤️❤️❤️”។
ផ្អែមបែបនេះរកពីណាបាន? សាររបស់លោក kornnarongdej ធ្វើអោយទស្សនិកជននិងបណ្តាមិត្តភក្តិនាំគ្នាលើសជាតិស្ករតាម ដោយបាននាំគ្នាចូលមកសម្តែងក្តីរីករាយ ជូនពរថ្ងៃកំណើត ហើយជូនពរអោយស្នេហារបស់អ្នកទាំងពីរមានក្តីសុខបែបនេះជារៀងរហូត។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា