ចាប់តាំងពីថ្ងៃមានពត៌មានធំថាតារាស្រីត្រូវគេចាប់ឃុំឃាំងក្នុងនាមជាជនសង្ស័យពិសេសរបស់រឿងក្តី Forex-3D កញ្ញា Pinky ត្រូវគេរឹបអូសគ្រប់របស់ដែលអាចធ្វើទំនាក់ទំនងបានទាំងអស់ បណ្តាលអោយហ្វែនខ្លាប់ក៏ដូចជាទស្សនិកជនទាំងអស់ផ្អាកលែងបានឃើញរូបភាពឬវិដេអូររបស់នាងជាបន្តទៀត។ ចុងក្រោយគ្រប់គ្នាមានការភ្ញាក់ផ្អើល និងរីករាយជាខ្លាំងពីព្រោះអ៊ិនស្តាក្រាមរបស់តារាស្រីចាប់ផ្តើមមានផុសរូបភាពឡើងវិញ!

កាលពីយប់មិញនេះកញ្ញា Pinky Savika បានផុសរូបភាពបីសន្លឹកចូលក្នុងអ៊ិនស្តាក្រាមព្រមជាមួយ caption សសេរថា “#เจ้าจอมกินรี #ลายกินรี (Admin)” អមជាមួយខមមិនរបស់តារាប្រុសស្រីជាច្រើនអ្នកដែលចូលខ្លួនមកប្រាប់ថាពួកគេកំពុងតាមដានទស្សនាស្នាដៃរឿងភាគថ្មីរបស់នាងយ៉ាកយកចិត្តទុកដាក់។

សម្រាប់ហ្វែនខ្លាប់ និងទស្សនិកជនដែលស្រលាញ់ចូលចិតកញ្ញា Pinky Savika វិញនាំគ្នាចូលមកប្រាប់ថាពួកគេនឹកតារាស្រី នឹកសមត្ថភាពសម្តែង ហើយរីករាយខ្លាំងណាស់ដែលពេលនេះនាងរីចាប់ផ្តើមចេញមកផុសរូបសារឡើងវិញ សង្ឃឹមថាគ្រប់យ៉ាងនឹងត្រឡប់មកល្អឡើយវិញក្នុងពេលឆាប់ៗ។
អត្ថបទដោយសា



