Best Friend សុំសប្បាយម៉ាអស់ដៃ!! គូ Mark-Kim និង Pok-Margie រាំកំប្លែងធ្វើអោយទស្សនិកជនផ្ទុះសំណើចតាមយ៉ាងក្អាកក្អាយ!

មិនមាននរណាអាចបំបែកមិត្តស្និទ្ធស្នាលមួយក្រុមនេះបានទេ សម្រាប់ក្រុមធំរបស់ Yaya-Kimberley-Margie-Nadech-Mark និង Pokmindset ដែលស្រលាញ់គ្នាខ្លាំងហើយតែងតែឆ្លៀតពេលដើម្បីបានជួប បានសន្ទនាអាបដេតជីវិតអោយគ្នាបានដឹងទៅវិញទៅមកជានិច្ច ។ ចុងក្រោយសមាជិកបួននាក់បានជួបជុំហើយនាំគ្នារាំកំសាន្តយ៉ាងគួរអោយអស់សំណើចកណ្តាលទីសាធារណ:។
ថ្មីៗនេះលោក Pokmindset បាននាំយកវីដេអូដែលពួកគេកំពុងរាំមកផុសចូលក្នុងអ៊ិនស្តាក្រាមព្រមជាមួយសារសសេរប្រាប់ហ្វែនខ្លាប់ថា “ឆ្លងអបអរសាទ #dokkonchallenge ទទួលបានចំនួន ៦៦លាន Views 🎉🎉🎉 ចាត់ឈុតមួយនេះឡើងតាមសំណូមពរពី #อ่าวฮันนีมูนป่ะล่ะ របស់ខ្ញូំ 😍😍😍 តោះយើងតោះ នាំគ្នារាំ #ดกก้น អោយច្រើនៗណា 🍑🍑🍑”។
បណ្តាលអោយអ្នកតាមដានក្នុងអ៊ិនស្តាក្រាមគ្រប់គ្នាចូលមកសម្តែងគំនិតថាតារាប្រុសស្រីទាំងពីរគូគួរអោយស្រលាញ់ខ្លាំងៗ ពួកគេជាគូស្នេហ៍និងក្រុម Best Friend ដែលល្អក់ល្អឺតត្រូវដៃត្រូវជើងគ្នាបានល្អគួរអោយស្ងប់ស្ងែង។ មិនតែប៉ុណ្ណោះនៅមានទស្សនិកជនច្រើននាក់តៀតដែលបានចូលមកសំណូមពរអោយលោក Pokmindset និងអ្នកនាង Margie ហៅគូ Nadech-Yaya មករាំរួមគ្នាទាំងប្រាំមួយនាក់។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា