កំពូលតារាស្រី Aum_patcharapa ទទួលស្គាល់ថាខ្លួនស្ត្រែសខ្លាំងបន្ទាប់ពីធ្វើដំណើរកំសាន្តទៅប្រទេសសង្ហបុរីជាមួយសំណប់ចិត្ត!

ទើបតែមានដំណើរកំសាន្តជាមួយមិត្តប្រុសនិងក្រុមមិត្តភក្តិនៅប្រទេសសិង្ហាបុរីថ្មីៗនេះទេសម្រាប់កញ្ញា Aum_patcharapa កំពូលតារាស្រីលំដាប់លេខ១របស់ប្រទេសថៃដែលមិនដែលបានចេញក្រៅប្រែសសោះសូម្បីម្តងបន្ទាប់ពីមានជំងឺកូវីដ១៩។ ចុងក្រោយបន្ទាប់ពីដើរលេងនាងត្រឡប់មកវិញជាមួយក្តីបារម្មណទ ការគិតច្រើនស្ទើរឈឺក្បាលព្រោះរាងកាយឡើងគីឡូជាកំហុក!
នៅក្នុងកម្មវិធី Event កញ្ញា Aum_patcharapa បានអោយសម្ភាសន៍ថាដំណើរកំសាន្តលើកនេះជាដំណើរកំសាន្តដែលនាងពេញចិត្តបំផុត រីករាយបានធ្វើតាមចិត្តរបស់ខ្លួនឯងយ៉ាងពេញលេញ។ តារាស្រីដើរញ៉ាំដើរភ្លក់ភេសជ្ជ:ថ្មីៗរហូតឡើង១០គីឡូជាងក្នុងរយ:ពេលត្រឹមតែបួនថ្ងៃ។ នាងបន្តទៀតថាពេលនេះ Trainer របស់នាងស្ត្រែសដូចនាងដែលព្រោះការហាត់ប្រាណកន្លងមកត្រូវចាត់ទុកជាអាសាបង់ទាំងអស់គ្រប់គ្នាត្រូវត្រឡប់មករាប់ពីចំនុចសូន្យឡើងវិញម្តងទៀត។
ចុងក្រោយ កញ្ញា Aum_patcharapa សុំផ្ញើរបទចម្រៀងថ្មីរបស់លោក Bird Thongchai ដែលមាននាងជាតួឯកស្រីផង ចម្រៀងនោះមានចំណងជើងថា “ทดลองใช้” ចេញផ្សាយអោយស្តាប់ហើយចាប់ពីម៉ោង ៦ល្ងាចថ្ងៃនេះតទៅ សូមទៅជួយគាំទ្រអោយបានច្រើនៗណា ការងារនេះជាការងារដែលនាងចង់ធ្វើតាំងពី ២០ឆ្នាំមុន។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា