អីយ៉ា! ពេលនេះហ្វេន សុខ ស្រីនាង ម្នាក់ដែលខំកែសម្ផស្សតាមនាង មុខមាត់កាន់តែដូចខ្លាំងហើយ!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាធ្លាប់បានជ្រាបថា មានហ្វេនរបស់តារាចម្រៀងស្រីរូបសម្រស់អ្នកនាង សុខ ស្រីនាង ម្នាក់ បានព្យាយាមកែប្រែរូបសម្រស់ធម្មជាតិរបស់ខ្លួន ដើម្បីឲ្យដូចទៅនឹងអាយដលរបស់ខ្លួន ធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ខ្លាំងណាស់។

ជាក់ស្ដែងនៅពេលនេះ មុខមាត់របស់អ្នកទាំងពីរគឺពិតជាស្រដៀងគ្នាខ្លាំងណាស់ ជាមួយនឹងទម្រង់មុខ ពិសេសនោះគឺស្ទាយ៍លេងខ្លួនរបស់អ្នកទាំងពីរ មើលទៅកាន់តែដូចគ្នាខ្លាំង គួបផ្សំបច្ចុប្បន្ននេះអ្នកទាំងពីរឧស្សាហ៍បានជួបគ្នា និងថតរូបជាមួយគ្នាទៀត កាន់តែធ្វើឲ្យមហាជនគិតថាអ្នកទាំងពីរមានមុខកាន់តែដូចគ្នាទៀតហើយ។

គួរបញ្ជាក់ផងដែរថា ហ្វេនរបស់អ្នកនាង សុខ ស្រីនាង ដែលព្យាយាមកែសម្ផស្សរបស់ខ្លួនឲ្យដូចអ្នកនាងនោះ មានឈ្មោះថា នីតា ដែលបង្ហើបប្រាប់ថានាងមានចិត្តស្រលាញ់មុខមាត់អ្នកនាង សុខ​ ស្រីនាង តាំងពីខ្លួននៅតូចម្ល៉េះ៕ តោះ! ចង់ដឹងថាដូចគ្នាកំរិតណានោះ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី