លោក “ណាដេត” ចេញមុខផ្តល់ដំណឹងនិងប្រាប់ពីអាការ:របស់កញ្ញា Urassayas ក្រោយពេលកើតជម្ងឺកូវីដ១៩ជាលើកទី២!

កំពុងក្លាយជាគូស្នេហ៍តួឯកដែលមានគេចាប់អារម្មណ៍ច្រើនបំផុតក្នុងចំណោម ទៅណាមកណាតែងត្រូវគេតាមចោទសួរអំពីរឿងស្នេហាជានិច្ ចសម្រាប់គូរបស់លោក Nadeach និងកញ្ញា Urassayas ដែលត្រូវអ្នកយកពត៌មានតាមប្រមាញ់ឥតឈប់ឈរ ជាពិសេសបន្ទាប់ពីមិត្តភក្តិប្រកាសរៀបការចោលអស់។ ចុងក្រោយគួរអោយភ្ញាក់ផ្អើល ថ្ងៃនេះតារាប្រុសមិនមានអ្វីយកមកអាប់ដេតអោយអ្នកកាសែតឡើយក្រៅពីក្តីបារម្មណ៍ដែលខ្លួនមានចំពោះមិត្តស្រី!
នៅក្នុងកម្មវិធី Event លោក Nadech ប្រាប់ថាពេលនេះកញ្ញា Urassayas ឆ្លងជម្ងឺកូវីដ១៩ជាលើកទី២ មិនធ្ងន់ធ្ងរខ្លាំងទេហើយពេលនេះអាការ:ចាប់ផ្តើមគ្រាន់បើរច្រើនហើយ ប៉ុន្តែនាងអាចមានអារម្មណ៍ថាធុញថប់ព្រោះទៅណាមកណាមិនបាន។ ក្នុងកាល:ទេស:បែបនេះតារាប្រុសនិយាយថាគាត់នៅចាំផ្តល់កំលាំងចិត្តអោយនាង ហើយធ្វើការទាក់ទងនិយាយគ្នាគ្រប់ពេលវេលា។

នៅពេលអ្នកកាសែតសួរថា ចុះនឹកយ៉ាយ៉ាខ្លាំងទេពេលមានកូវីដ១៩មករារាំងបែបនេះ? គាត់ឆ្លើយយ៉ាងផ្អែមថា “មិនកើតកូវីដ១៩ គាត់ក៏នឹកនាងដែល!” ធ្វើអោយបណ្តាអ្នកយកពត៌មាននាំគ្នាសើចហោរនិងសប្បាយចិត្តស្ទើរមិនអាចបន្តបទសម្ភាសន៍អោយចប់បាន។ សម្រាប់ហ្វែនខ្លាប់វិញលឺហើយនាំងអាណិតតារាស្រីដែលត្រូវជួបរឿងមិនល្អ ពួកគេនាំគ្នាផ្តាំផ្ញើរសួរសុខទុក្ខនិងជូនពរអោយនាងឆាប់ជាសះស្បើយឡើងវិញ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា