កូនក្រមុំ Aum_patchrapa !! តែអេស…បុរសនៅក្នុងរូបនោះគឺជានរណា?

ហ្វែនខ្លាប់របស់តារាស្រីលំដាប់លេខ១របស់ប្រទេសថៃម្នាក់នេះបានទន្ទឹមរងចាំស្តាប់ដំណឹងល្អ រងចាំមើលកញ្ញា aum_patcharapa ក្នុងឈុតកូនក្រមុំពណ៌ស ជាយូយាណាស់មកហើយប៉ុន្តែមិនទាន់បានសម្រេចបំណងឡើយ។ ចុងក្រោយក្តៅៗថ្មីៗសាមីខ្លួនចេញមុខមកផុសបង្ហាញដោយខ្លួនឯង នាងផុសរូបគូនៅក្នុងកម្មវិធីអាពារហ៍ពិពារហ៍ជាមួយបុរសម្នាក់យ៉ាងរ៉ូមែនទិក!
នៅក្នុងអ៊ិនស្តាក្រាមតារាស្រីបានសសេរ Caption ថា “កាលពីតូចខ្ញុំមានសំនួរច្រើនសំនួរណាស់អំពី Super Star ខ្ញុំចង់ដឹងថាមនុស្សល្បីខ្លាំងដូចបងបឺតគាត់ធ្វើអ្វីខ្លះ? គិតបែបណា? ហើយនៅក្នុងថ្ងៃថត MV អាំបានមានឧកាសសាកសួរគាត់ដោយផ្ទាល់សួរគ្រប់យ៉ាង ខ្ញុំសប្បយចិត្តខ្លាំងណាស់ អរគុណបងបឺតច្រើនៗណាចា អាំស្រលាញ់បងបឺតចាស់ ❤️”។
សរុបមកបុរសដែលនៅក្នុងកម្មវិធីមង្គលកាជាមួយកញ្ញា aum_patcharapa គឺជាលោក Bird ម្ចាស់បទចម្រៀងដែលបានអញ្ជើញនាងអោយទៅធ្វើជាតួឯកស្រីអោយ ហើយក៏បានធ្វើអោយហ្វែនខ្លាប់បានសមបំណងបានឃើញអាយដល់របស់ខ្លួនក្នុងឈុតកូនក្រមុំយ៉ាងសែនស្រស់ស្អាត។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា