ផ្អែមល្ហែមណាស់! គ្រាន់តែចប់រឿងភ្លាម Bella និង Weir ដឹកដៃគ្នាទៅក្រៅប្រទេសភ្លែត!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ពេលនេះរឿងរា៉វស្នេហារវាងតារាសម្ដែងថៃល្បីឈ្មោះលោក Weir និងកញ្ញា Bella ដែលថាមានជនទី៣នោះ ពេលនេះបានបញ្ចប់ហើយ ក្រោយពេលដែលលោក Weir ចេញមុខបកស្រាយយ៉ាងលម្អិតមក។

យ៉ាងណាមិញគ្រាន់តែរឿងនេះស្ងប់ស្ងាត់ភ្លាម គូស្នេហ៍មួយគូនេះ បានធ្វើឲ្យមហាជនក៏ដូចជាអ្នកគាំទ្រជាច្រើន រំភើបចិត្ត នៅពេលឃើញអ្នកទាំងពីរបានដឹកដៃគ្នាទៅកម្សាន្តនៅឯប្រទេស​អ៊ីស្លង់យ៉ាងសប្បាយរីករាយ។

ក្នុងនោះ Bella បានបង្ហោះរូបភាព និងថែមទាំងសរសើរសារមួយឃ្លារថា៖ «ថ្ងៃ​ទី១ ចាប់​ផ្តើម! សម្រាប់​ថ្ងៃ​ដំបូង​ មុខ​របស់​ខ្ញុំ​មើល​ទៅ​ពិត​ជា ​ងងុយ​គេង​បន្តិចហើយ»។

លើសពីនេះទៅទៀត គ្រប់រូបភាពរបស់ Bella ទាំងអស់គឺជាស្នាដៃថតដោយផ្ទាល់ពី Weir ដែលជាគូស្នេហ៍នាងថែមទៀតផង ពិតជាផ្អែមល្ហែមខ្លាំងណាស់៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី