បានត្រឡប់មកកក្រើកទីលានរៀបចំកម្មវិធីខ្នាតយក្សរបស់ប្រទេសផ្សេងៗយ៉ាងបរិបូរណ៌វិញហើយសម្រាប់ Blackpink ក្រុមតារាខេផប់ស្រីដែលល្បីល្បាញជាងគេបំផុតទូទាំងពិភពលោក។ ចុងក្រោយបន្ទាប់ពីចេញដំណើរទៅទ្វីបអឺរ៉ុប និងសហរដ្ឋអាមេរិកា ថ្ងៃនេះផេកផ្លូវការណ៍របស់ពួកគេបានចេញកាលវិភាគសម្រាប់អ្នកនៅអាស៊ីយើងវិញម្តង ដោយចាប់ផ្តើមមុខគេបំផុតនៅប្រទេសថៃស្រុកកំណើតរបស់សមាជិកក្រុម Lisa។

ថ្មីៗនេះអ៊ិនស្តាក្រាមផ្លូវការណ៍ blackpinkofficial បានផុសតារាងគម្រោងដើរ Concert Tour នៅក្នុងទ្វីបអាស៊ីដោយមានបញ្ជាក់យ៉ាងច្បាស់ថានឹងធ្វនៅថ្ងៃណា ទស្សនិកជនអាចចាប់ផ្តើមទិញសំបុត្រចាប់ពីពេលណា។ សម្រាប់ “Born Pink នៅទីក្រុងបាកកប្រទេសថៃ” ពួកគេនឹងរៀបចំនៅថ្ងៃទី ៧ & ៨ ខែមករាឆ្នាំ ២០២៣ ធ្វើនៅពហុកីឡាដ្ឋានជាតិ ទីកន្លែងដែលធំបំផុតប្រចាំប្រទេស។

សំបុត្រចូលទស្សនានឹងចាប់ផ្តើមលក់ពីថ្ងៃទី១៧ ខែវិច្ជិកា ឆ្នាំ២០២២ តទៅ។ ចំណែកសម្រាប់អ្នកដែលពិបាកធ្វើដំណើរហើយចង់ចូលរួមទស្សនាតាមប្រព័ន្ធអនឡាញអាចចូលរួមចុះឈ្មោះដើម្បីមានសិទ្ធចូលមើល live តាមបណ្តាញ Weverse ចាប់ពីថ្ងៃទី ២៨ ខែតុលានេះតទៅ។ ត្រៀមខ្លួលហើយឬនៅ Blink??!
អត្ថបទដោយ សា



