បើកផ្ទះថ្មីរបស់កូនក្រមុំកូនកំលោះ danworrawech – Pattieung !! ធំស្កឹមស្កៃសមឋាន:បំផុត!

ខ្វះតែប៉ុន្មានថ្ងៃទៀតទេខែវិច្ជិកានឹងចូលមកដល់ ហើយថ្ងៃមង្គលរបស់គូស្នេហ៍តារា danworrawech – Pattieung ក៏នឹងបង្ហាញខ្លួនអោយទស្សនិកជនបានចូលរួមសម្តែងក្តីរីករាយម្តងទៀតជាផ្លូវការណ៍ផងដែល។ ចុងក្រោយកូនក្រមុំចុះមើលការដ្ឋានសាងសង់ផ្ទះថ្មី និងបាននាំយករូបភាពខ្លះៗមកបង្ហោះអោយគ្រប់គ្នាស្ងប់ស្ងែងជាជាលើកដំបូង។
កញ្ញា Pattieung បានផុសរូបភាពបីសន្លឹកចូលក្នុងអ៊ិនស្តាក្រាមព្រមជាមួយ Caption សសេរថា “ឆ្លៀតចូលមកមើលផ្ទះថ្មីរបស់យើង 🥰🏡 Youtube: DanPattie” នាំអោយមានមនុស្សចូលមកសម្តែងមតិយោបល់អំពីផ្ទះរបស់អនាគតកូនក្រមុំកូនកំលោះដែលនាងកំពូងបង្ហាញនោះ។
ផ្ទះចាំទទួលគូស្វាមីភរិយាថ្មីរបស់តារាចម្រៀងប្រុសនិងតារាសម្តែងស្រីល្បីរបស់ទស្សនិកជនមិនធម្មតានោះឡើយ ពួកគេទាំងពីរទិញដីសាងសង់ថ្មីដោយខ្លួនឯង ជ្រើសរើសស្តាយល៍រចនាដែលត្រូវចិត្តសមាជិកគ្រួសារ ហើយសាកសង់អោយមានបរិយាកាសស្រស់ស្រាយទាំងផ្នែកខាងក្នុង និងខាងក្រៅផ្ទះ មើលទៅកក់ក្តៅសាកសមជាផ្ទះក្រេបទឹកឃ្មុំខ្លាំងបំផុត។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា