បេប៊ី “Crush Landing On You” នឹងសម្រាលក្នុងខែធ្នូរនេះ!! លោក Hyun Bin និងអ្នកនាង Son Ye Jin បង្ហើបប្រាប់ពីភេទរបស់ទាយាទដំបូង!
បានធ្វើអោយហ្វែនខ្លាប់រឿង “Crush Landing On You” សមបំណងញញឹមបិតមាត់មិនជិតមួយឆ្នាំពេញតែម្តងហើយ សម្រាប់គូស្នេហ៍តារា Hyun Bin – Son Ye Jin ដែលមានទំនាក់ទំនងស្នេហាមែនទែននៅក្រៅឆាក ហើយបានដឹកដៃគ្នាជូលពិធីមង្គលកាលពីដើមឆ្នាំ ២០២២ ថ្មីៗនេះ។

ចុងក្រោយមានបេប៊ី ហើយថ្ងៃនែះមានផេកពត៌មានកូរ៉េខាងត្បូងមួយមុខប្រាប់ថាទាយាទដំបូងរបស់លោក Hyun Bin និងអ្នកនាង Son Ye Jin នឹងដល់កំណត់សម្រាលក្នុងខែធ្នូរខាងមុខនេះ ហើយដែលពិសេសជាងនោះទៅទៀតនោះគឺតារាប្រុសស្រីបានបើកអោយគ្រប់គ្នាដឹងពីភេទរបស់បេប៊ីថាជាកូនប្រុស។

ពត៌មានចាត់ទុកជាដំណឹងល្អរបស់គ្រួសារ មិត្តភក្តិ និងបណ្តាលហ្វែនខ្លាប់ទូទាំងពិភពលោក មិនយូទេទាំងអស់គ្នានឹងបានឃើញមុខអូន “Crush Landing On You” ហើយ។ សូមអបអរសាទ Hyun Bin – Son Ye Jin !!
អត្ថបទដោយ សា



