ផ្ទះក្លាយជាសួនផ្កា!! ក្នុងបញ្ជីអ្នកផ្ញើរកាដូអោយម៉ែ Aff_taksaorn មានឈ្មោះតួឯកប្រុសតែម្នាក់គត់ហើយជាម្នាក់នេះ!
តារាសម្តែងស្រីល្បីល្បាញ Aff_taksaorn របស់យើងទើបតែបានឆ្លងអាយុថ្មីជាមួយមនុស្សដែលខ្លួនស្រលាញ់ទាំងអស់កាលពីម្សិលម្ង៉ៃនេះទេ។ ពេលព្រឹកតារាស្រីទទួលការងារធម្មាត ហើយពេលរសៀលនាងបាននាំសមាជិកគ្រួសារធ្វើបុណ្យ និងញ៉ាំអាហាររួមគ្នាបែបគ្រួសារកក់ក្តៅ ដែលមានកូនស្រីរំភើបជំនួសដល់ថ្នាក់ដាក់ច្បាប់សាលាមួយថ្ងៃពេញសម្រាប់ម្តាយ។

នៅក្នុងថ្ងៃបន្ទាប់ម៉ែ Aff_taksaorn បង្ហោះរូបភាពចូលក្នុងអ៊ិនស្តាក្រាមព្រមជាមួយសារសសេរអរគុណម្ចាស់កាដូទាំងអស់ម្តងទៀតជាផ្លូវការណ៍ដោយបានសសេរថា “អរគុណច្រើនមែនទែនសម្រាប់គ្រប់ពាក្យជូនពរនិងកាដូថ្ងៃកំណើត ហើយដែលសំខាន់បំផុតនោះគឺអរគុណដែលស្រលាញ់និងនឹកដល់គ្នាណា សូមអោយក្តីសុខនិងរឿងល្អៗត្រឡប់ទៅរកគ្រប់គ្នាវិញ💗🤗💗 @polyplus_jad_hai @panglamsam @morchang @rtuitui @taewaew_natapohn @khemanito @dackdevil @aff_club @tee_jaruji (និងឈ្មោះម្ចាស់កាដូជាច្រើនផ្សេងទៀត)។

ម៉ែ Aff_taksaorn ទទួលបានបាច់ផ្កាស្អាតៗជាច្រើនបាច់ ច្រើនរហូតធ្វើអោយផ្ទះរបស់នាងក្លាយសួនផ្កាចំរុះពណ៌ដ៏ស្រស់ស្អាតមួយ។ សម្រាប់ហ្វែនខ្លាប់វិញចូលអានផុសរបស់តារាស្រីហើយនាំគ្នារំភើបចិត្តព្រោះតួឯកប្រុសអាយុតិចដែលប្រកាសតាមសុំស្នេហ៍នាងនៅមិនទាន់រាថតឡើយ ឈ្មោះរបស់លោក @tee_jaruji មាននៅក្នុងបញ្ជីអ្នកដែលផ្ញើរកាដូអោយតារាស្រីដល់ផ្ទះ ដែលមានន័យថាតារាស្រីនៅតែជានារីដែលសំខាន់សម្រាប់គាត់។
អត្ថបទដោយ សា



