តារាស្រី Green_ausadaporn ត្រូវចូលវះកាត់យកសាច់ចេញជាប្រញ៉ាប់! ទស្សនិកជនបារម្មណ៍ហើយនាំគ្នាផ្តល់កំលាំងចិត្តអោយ!

ជាតារាសម្តែងស្រីដែលមានឈ្មោះឡើងទទួលយកពានរង្វាន់ច្រើនជាងគេប្រចាំឆ្នាំ២០២២ ចំពោះកញ្ញា Green_ausadaporn តួឯកស្រីឆ្មាស់ដែលទិញចិត្តទស្សនិកជនបាន ហើយធ្វើគ្រប់រឿងភាគនោះផ្ទុះទទួលបាន Rating ខ្ពស់ជាងគេក្នុងចំណោមគួរជាទីមោទនភាព។ ចុងក្រោយទស្សនិក ជនភ្ញាក់ផ្អើលព្រោះបន្ទាប់ពីធ្វើការងារធ្ងន់កញ្ញា Green_ausadaporn ត្រូវចូលមន្ទីពេទ្យធ្វើការវះកាត់ជាបន្ទាន់!
ថ្មីៗនេះនៅក្នុងអ៊ិនស្តាក្រាមរបស់លោក thanwa_than ជាមិត្តប្រុសបានផុសវីដេអូចូលក្នុង Story ដោយមានកញ្ញា Green_ausadaporn កំពុងសម្រាកនៅលើគ្រែហើយតារាប្រុសបាននិយាយថា “មកផ្តល់កំលាំងចិត្តអោយនាងបាទ នាងមកវះកាត់យកសាច់ចេញ! ហើយសួរនាងថាយ៉ាងម៉េចហើយអាការ:ក្រោយពេលវះកាត់រួច? តារាស្រីប្រាប់ថាគ្រប់យ៉ាងរលូតតែនៅត្រង់កន្លែងវះកាត់ (ដើមទ្រូង) នៅស្ពិកដដែលទេ”។
ទស្សនិកជនមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះមិនដែលបានដឹងពត៌មានថាតារាស្រីមានបញ្ហាសុខភាពដល់ថ្នាក់ត្រូវចូលវះកាត់បែបនេះសោះ គ្រប់គ្នានាំគ្នាចូលមកជូនពរនាងអោយឆាប់ជាសះស្បើយ ហើយអាចត្រឡប់មកសម្តែងធ្វើជាតួឆ្នាស់គួរអោយគ្រឺតជាបន្តក្នុងពេលឆាប់ៗ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា