នៅមិនប៉ុន្មានថ្ងៃទៀតទេតារាសម្ដែងស្រីមុខផ្អែមស្រទន់យ៉ាង Pattie Angsumalin និងក្លាយទៅជាកូនក្រមុំរបស់លោក Dan Woravet ក្នុងពេលឆាប់ៗនេះបន្ទាប់ពីចេញមកប្រកាសថ្ងៃចូលរោងការខាងមុខនេះ
ដោយមុននេះខាងស្រីក៏ទើបនិងផុសរូបភាពទៅល ឈុតរៀបការហើយក៏ស្រស់ស្អាតខ្លាំងណាស់ដែរ អាចនិយាយបានថាត្រៀមរួមស្រេចគ្រប់យ៉ាងហើយ សម្រាប់ការចូលរោងការរបស់អ្នកទាំងពីរ
ហើយសកម្មភាពបន្ដជាក់ស្ដែងនៅក្នុង IG ឈ្មោះ @pattieungie អមជាមួយប្រយោគថា “ឆ្លៀតមកត្រួតពិនិត្យផ្ទះថ្មីបន្ទិច Youtube: DanPattie”
ដោយ Dan-Pattie បាននាំប្រិយមិត្តអ្នកគាំទ្រអ្នកក្នុងយូធូប ទៅមើលផ្ទះមង្គលដែលកំពុងសាងសង់ ដោយអ្នកទាំងពីរជ្រើសរើសនិងត្រៀមមកបានយ៉ាងល្អ ចាប់ផ្ដើមតាំងតែពីមុខផ្ទះចូលទៅ មានកន្លែងចតឡានបានច្រើនគ្រឿង ជាពិសេសទ្វាផ្ទះធំខាងស្រីបានដេញពេលដេញវេលាបានយ៉ាងល្អ
បើកចូលទៅដល់ខាងក្នុងក៏មានបន្ទប់ទទួលភ្ញៀវធំទូលាយ ឃើញហើយចង់តែអង្គុយលេង បន្ទាប់តាមបន្ទប់ផ្សេងៗទៀត ទំហំមិនចាញ់គ្នានោះទេធំទូលាយគ្រប់កន្លែង នេះមិនទាន់រួចរាល់ផង គ្រាន់តែឃើញគ្រោងៗចាប់ចិត្តយ៉ាងនេះទៅហើយ ចុះទំរាំតែរួចរាល់ជាស្ថាពរទៀតនោះមិនដឹងជាល្អស្អាតយ៉ាងណានោះទេ ផ្ទះស្អាតគួអោយចង់រស់នៅខ្លាំងណាស់ ពិតជាមិនសរសើរមិនទេចំពោះការត្រៀមខ្លួនរបស់អ្នកទាំងពីរ
អត្ថបទដោយ : នីត្តា

































