Congratulation អនាគតកូនក្រមុំអ្នកបន្ត!! តួឯកស្រីកូនសំណប់របស់ប្រុសល្បីត្រូវមិត្តប្រុសលុតជង្គង់សុំរៀបការ!
អាចនិយាយបានថាឆ្នាំ២០២២ជាទេសកាលអាពារហ៍ពិពារហ៍របស់តារាថៃ! ដោយតាំងពីរឆ្នាំរហូតមកទល់ពេលនេះជិតចប់ឆ្នាំមានតួឯកប្រុសតួឯកស្រីល្បី នាំគ្នាប្រកាសថានឹងរៀបការជាច្រើននា ជាបន្តបន្ទាប់ ហើយមានរូបភាពលុតជង្គង់សុំគ្នារៀបកាមកចែកចាយអោយទស្សនិកជនចូលរួមសម្តែងក្តីរីករាយបានស្ទើររាល់ថ្ងៃ។

ចុងក្រោយ កញ្ញា Jooncrd តួឯកស្រីកូនសំណប់របស់ទូរទស្សន៍បុស្តិ៍លេខ ៨ ផុសប្រកាសប្រាប់ថានាងដៃរបស់នាងលែងទំនេរទៀតហើយចាប់ពីពេលនេះតទៅ។ កាលពីថ្ងៃទី ២៧ខែតុលាតារាស្រីបានផុសរូបដែលអនាគតកូនកំលោះរបស់នាងកំពុងបំពាក់ចិញ្ចៀនចូលក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនព្រមជាមួយ caption សសេរថា “I say yes”។

មានទាំងអ្នកដឹកនាំរឿង តារាសម្តែងជើងចាស់ជើងថ្មី តារាចម្រៀងជាច្រើនណាស់ដែលបានចូលមកខមមិនសម្តែងក្តីរីករាយបន្ទាប់ពីបានអានដំណឹងល្អរបស់កញ្ញា Jooncrd។ ចំណែកអ្នកគាំទ្ររឿងភាគរបស់តារាស្រីវិញនាំគ្នាចាំអ៊ុតមើលថាថ្ងៃអាពាហ៍អាពារហ៍របស់នាងនិងស្ថិតក្នុងឆ្នាំនេះ ឬត្រូវរងចាំដល់ឆ្នាំក្រោយ។ Congratulation!!
អត្ថបទដោយ សា



