វាយរហ័សដករហ័ស!! តារាស្រី Mewnittha បង្ហើបថាពេលនេះកំពុងរៀបចំគម្រោងយកទាយាទបន្ថែម!

បច្ចុប្បន្នអ្នកប្រើប្រាស់អ៊ិនធឺណែតតែងតែឈប់អូសអេក្រង់ទូរស័ព្ទរបស់ខ្លួនគ្រប់ពេលបានឃើញរូប ឬវីដេអូរបស់ “អូនម៉ារីន” កូនស្រីដំបូងរបស់អ្នកនាង Mewnittha និងលោក Saint ព្រោះកាន់តែធំនាងកាន់តែគួរអោយខ្នាញ់ ហើយអាចធ្វើអោយទស្សនិកជនញញឹមតាមបានគ្រប់ពេលវេលា។ សូម្បីម្តាយឪពុកក៏លង់នឹងកូនស្រីខ្លួនឯងមិនចាញ់ទស្សនិកជនឡើយ ឃើញរាល់ថ្ងៃ បាននៅក្បែររាល់ថ្ងៃយ៉ាងណាក៏មិនធុញដែល កូនស្រីតែងធ្វើអោយពួកគេអស់សំណើចនិងរីករាយគ្រប់ពេលវេលា។
ចុងក្រោយនៅក្នុងកម្មវិធី Event ធំមួយតារាស្រី Mewnittha បានផ្តល់អាបដេតបន្ថែមអំពីកូនស្រីថា ពេលនេះ “អូនម៉ារីន” មានអាយុ១ឆ្នាំ១ខែហើយ នាងចេះច្រើនជាមុន ដើរច្រើនជាងមុន ថ្ងៃខ្លះមានដល់ថ្នាក់តោងឡើងកៅអីសាឡុងដោយខ្លួនឯងទៀតផង។ តារាស្រីបន្តថាមានតែរបស់ម្យ៉ាងគត់ដែលមិនព្រមរីកចម្រើន សក់របស់អូន “អូនម៉ារីន” ដុះយឺតខ្លាំងមួយឆ្នាំជាហើយនៅមិនទាន់មានសក់អោយធ្វើម៉ូតដូចគេសោះ។
នៅពេលអ្នកយកពត៌មានបានសាកសួរអំពីទាយាទបន្ទាប់ អ្នកនាង Mewnittha បានឆ្លើយថាពេលនេះយើងចាប់ផ្តើមជជែកគ្នាហើយគិតថាគួរយកក្នុងឆ្នាំណាល្អជាងគេបំផុត គួរអោយមានគម្លាតអាយុប៉ុន្មានឆ្នាំពីអូនម៉ារីក សម្រាប់រឿងភេទវិញទាំងតារាស្រីនិងស្វាមីមិនបង្ខំឡើយបណ្តោយតាមធម្មជាតិប្រុសក៏បានស្រីក៏បានដែល។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា