លោក matthew.deane1 ត្រូវភរិយាបញ្ជារអោយទៅផ្តាច់ពូជ ប៉ាប៉ាត្រូវធ្វើតាមសន្យាហើយលើកនេះ!!

ទស្សនិកជនចូលចិត្តគ្រួសាររបស់តារាស្រី Lydia និងលោក Matthew ខ្លាំងណាស់ កូនៗរបស់ពួកគេស្រស់ស្អាតមុខដូចតុក្តតាហើយសុទ្ធតែឆ្លាតៗទាំងអស់ បណ្តាលអោយគ្រប់គ្នាសំណូមពរអោយយកកូនជាបន្តបន្ទាប់។ ចុងក្រោយក្តីស្រម៉ៃរលាយជាផេះផង់ ព្រោះពិធីករប្រុសចេញមុខអោយសម្ភាសន៍ថាពេលនេះខ្លួនត្រូវភរិយាដាក់បម្រាមហើយបញ្ជារអោយប្រញ៉ាប់ទៅផ្តាច់មេជីវិតចោលទាំងអស់។
អ្នកតាមដានរឿងរ៉ាវស្នេហានិងគ្រួសាររបស់គូនេះប្រហែលបានដឹងស្រាប់ហើយថាដំបូងឡើយទាំងពីរនាក់សម្រេចិត្តមានត្រឹមអូនដេមីតែប៉ុននោះ ដោយសារតារាស្រីហត់នឿយ ហើយចង់ត្រឡប់ទៅធ្វើការងារសិល្ប:អោយបានច្រើនដូចមុន ប៉ុន្តែចុងក្រោយក៏ទន់ចិត្តព្រោះស្វាមីអង្វរហើយអង្វរទៀតដោយសន្យាថាកូនទី៣នេះគឺចាកូនចុងក្រោយ។
នាំអោយក្រោយពេលសម្រាលបាកអូន “DEON” ហើយអ្នកនាង Lydia ប្រញ៉ាប់និយាយជាមួយស្វាមីរឿងកាត់ផ្តាច់មេជីវិតចោលទាំងអស់ភ្លាមៗព្ នាងខ្លាចត្រូវគេបញ្ចុះបញ្ចូលទន់ចិត្តហើយបន្តមានកូនទី៤ ទី៥ ជាបន្តទៀត។ បច្ចុប្បន្ននេះលោក Matthew ប្រហែលត្រូវគោរពតាមសន្យាជាមួយភរិយា ទៅជួបគ្រួពេទ្យដើម្បីបញ្ចប់ការបង្ករកំនើតមែនទែនហើយ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា