គេដៀលថា Janie ថាមិនដែលស្គាល់រសជាតិសាច់ជ្រូកអាំង…រាល់ថ្ងៃញុំពេញៗមាត់ស្គមបែបនេះមិនមែន…..! មានវីដេអូ

អាចនិយាយបានថាជាការកែប្រែរូបរាងថ្មីដ៏សំខាន់សម្រាប់តារាស្រីកូនមួយល្បីឈ្មោះយ៉ាង Janie Alphat Na Pomphet ក៏អាចថាបានដែរ សម្រាប់ការផ្លាស់ប្ដូរពណ៌សក់អោយក្លាយទៅជាពណ៌ក្រហមឆ្អិនឆ្អៅ ដើម្បីគម្រោងការណ៍ធំជាមួយមិត្តសម្លាញ់យ៉ាង Wonseen  Wiritthipa ដែលនិងត្រូវបើកបង្ហាញក្នុងពេលខាងមុខនេះ

ដោយក្រៅពីប្រធានបទខាងលើដែលត្រូវទទួលបានការចាប់អារម្មណ៍ខ្លាំងហើយ ឈ្មោះរបស់ Janie ក៏ត្រូវបានគេនិយាយដល់គ្រប់ៗមាត់ទៀតទាក់ទងនិងរូបរាងស្គមហួសប្រមាណរបស់នាង រហូតដល់មានការសង្ស័យថានេះជាការ ឈ្លក់វង្វេងរឿងស្គមឬយ៉ាងណា? ហើយរឿងនេះសាម៉ីខ្លួនក៏បានអោយចំលើយយ៉ាងច្បាស់លាសថា….

After Footer (Active) - damrei Mr1 Zone2

“ការផ្លាស់ប្ដូរស្ទាយថ្មីព្រោះកំពុងមានគម្រោងផែនការជាមួយ Wonseen ចា ជាគម្រោងការណ៍របស់យើងទាំងពីរនាក់ ដូច្នេះហើយ Janie ចង់ផ្លាស់ប្ដូរខ្លួនឯងដើម្បីអោយសមនិងគម្រោងនេះ គាត់ប្រាប់ថា “ម៉ាក់ៗចា ម៉ាក់ស្រស់ស្អាតខ្លាំងបំផុត” ហើយនៅអង្អែលក្បាល Janie ទៀត “ម៉ាក់ៗស្អាត ខ្ញុំចង់បានសក់ក្រហម” ប៉ុន្ដែមានតែគាត់ទេដែលសរសើរយើង (សើច) ប្រហែលជាគាត់គិតថាខ្ញុំដូចតុក្កតា គិតថានៅ Disneyland ពេលនៅផ្ទះយើងត្រូវដើរតួអោយកូនបានមើល ចំណែកឯខាងស្វាមីវិញក៏ភ្ញាក់ផ្អើលចា (សើច) Mickey គាត់រាងប្រងើយកន្តើយបន្ទិច ព្រោះមិនបានសរសើរអ្វីនោះទេ មានតែកូនស្រីទេដែលសរសើរ”

“លោក Ong បាននិយាយថាវិធីសាស្រ្តនៃការទទួលបានពណ៌នេះជាប់បានយូរ ប្រើពេលប្រហែលជា 4ម៉ោង ហើយខ្ញុំត្រូវទៅធ្វើដល់កូរ៉េម្ដងទៀត ចំណែកឯរឿងមើលថែ អើ…..ពណ៌នេះវាដូចជាពិបាកក្នុងការមើលថែបន្ទិច វាហត់ដែរ”

អត្ថបទដោយ : នីត្តា