ហ្វែនខ្លាប់បុកពោះ! តួឯកប្រុសច្រើនសម័យកាល Pong Nawat ឆ្លើយពីទំនាក់ទំនងជាមួយតួឯកស្រី Sammycowell !

កំពុងក្លាយជាគូជីនដែលទស្សនិកជនគាំទ្រអោយស្រលាញ់គ្នាមែនទែន សម្រាប់គូរបស់លោក Pong Nawat និងកញ្ញា Sammy Cowell ដែលបន្ទាប់ពីបានសម្តែងរួមគ្នាជាលើកដំបូងទាំងពីរនាក់ហាក់បីដូចជាស៊ីសង្វាក់ត្រូវរ៉ូវ បបួលគ្នាធ្វើរឿងគួរអោយស្រលាញ់គ្រប់ពេលវេលា។ ហ្វែនខ្លាប់និយាយតាមត្រង់ថាពួកគេមិនដែលឃើញតារាប្រុសក្នុងទម្រង់ខ្យូត កំប្លែងបែបនេះពីមុនមកឡើយ ទើបតែបានឃើញពេលដែលគាត់បានមកជួបជាមួយនារីម្នាក់នេះតែប៉ុណ្ណោះ។
ចុងក្រោយខណ:ពេលតារាប្រុសធ្វើដំណើរមកចូលរួមកម្មវិធី Event របស់អតិថិជនអ្នកយកពត៌មានបានស្នើរសុំអោយគាត់ជួយប្រាប់ពីស្ថានភាពទំនាក់ទំនងជាមួយកញ្ញា Sammy ដោយលោក Pong Nawat បានប្រាប់ត្រង់ៗថាពួកគេជាមិត្តភក្តិរួមការងារ ស្គាល់ចិត្តស្គាល់ថ្លើមគ្នាច្រើនជ្រុលស្ទើរមិនអាចអភិវឌ្ឍន៍ទៅជាទំនាក់ទំនងស្នេហាបានបាត់ទៅហើយពេលនេះ ប៉ុន្តែអនាគតមើលមិនឃើញបើមានអ្វីប្រែប្រួលគាត់និងមកផ្តល់ដំណឹងអោយសារជាថ្មីម្តងទៀត។
បានលឺហើយអ្នកគាំទ្រគូជីន Pong Nawat – Sammy Cowell រីករាយជាខ្លាំងដោយគិតថាទាំងពីរនាក់នៅមានឧកាសសិក្សាចិត្តគ្នាជាបន្តទៀត តារាប្រុសអាចនឹងបើកចិត្តសំឡឹងមើលតួឯកស្រីរបស់ខ្លួនក៏ថាបាន ព្រោះគាត់សសើរមិនដាច់ពីមាត់ថានាងស្អាត នាងកំពុងមានឧរ៉ាពេញលេញ ហើយមានអ្នកចាប់អារម្មណ៍លើនាងគ្រប់ទិសទី។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា