អូហូ! ឲ្យតែគម្រប់ខួប Anniversary តារាថៃ Kimberly និង Mark ដឹងតែបង្ហាញភាពផ្អែមល្ហែមហើយ!(មានរូបភាព)

ជាការពិតណាស់ ពីមួយថ្ងៃទៅមួយថ្ងៃ ចំណងស្នេហារវាងតារាសម្ដែងថៃប្រុសលោក Mark Prin និងកញ្ញា Kimberly កាន់តែផ្អែមល្ហែមខ្លាំងឡើងៗ ធ្វើឲ្យមហាជននិងអ្នកគាំទ្រជាច្រើនច្រណែននិងអ្នកទាំងពីរខ្លាំងណាស់។

ជាក់ស្ដែងកាលពីយប់មិញនេះ គឺជាថ្ងៃខួបស្នេហាគម្រប់៦ឆ្នាំរបស់អ្នកទាំងពីរ ក្នុងនោះអ្នកទាំងពីរក៏បានទៅទទួលទានអាហារជាមួយគ្នាតែពីរនាក់យ៉ាងរូ៉មែនទិច ធ្វើឲ្យអ្នកគាំទ្រឃើញហើយរំភើបចិត្តខ្លាំងណាស់។

គួរបញ្ជាក់ផងដែរថា ពីមួយឆ្នាំទៅមួយឆ្នាំ ឲ្យតែដល់ថ្ងៃ Anniversary តែថៃមួយគូនេះតែម្ដងបង្ហាញភាពផ្អែមល្ហែមជាមួយនិងគ្នា និងឆ្លៀតពេលវេលានៅជាមួយគ្នាទោះបីជាពួកគេរវល់ខ្លាំងយ៉ាងណាក៏ដោយ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី